• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីដាក់ពាក្យស្នើអង្គការសុខភាពពិភពលោក ផ្ដល់អាជ្ញាប័ណ្ណលើវ៉ាក់សាំង Sputnik V

ប្រសិនបើត្រូវបានអង្គការសុខភាពពិភពលោកផ្ដល់ការអនុញ្ញាតនោះ វ៉ាក់សាំង Sputnik V របស់រុស្ស៊ីនឹងត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីឱសថដែលត្រូវបានទីភ្នាក់ងារគ្រប់គ្រងប្រមូលទិញនៅលើពិភពលោក និងរដ្ឋាភិបាលនានាប្រើប្រាស់ ក្នុងបរិមាណច្រើន។

វ៉ាក់សាំង Sputnik V  (រូបថត៖ REUTERS)


មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធ រុស្ស៊ី (RDIF) នៅថ្ងៃទី ២៧ ខែតុលាបានឲ្យដឹងថា សហព័ន្ធរុស្ស៊ីបានដាក់ពាក្យស្នើអង្គការសុខភាពពិភពលោក ផ្ដល់អាជ្ញាប័ណ្ណលើវ៉ាក់សាំង Sputnik V ប្រឆាំងកូវីដ ១៩។ ក្នុងសេចក្តីប្រកាសនេះ RDIF ដែលជាអង្គភាពជួយឧបត្ថម្ភការអភិវឌ្ឍវ៉ាក់សាំង Sputnik V បានបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងនៅលើពិភពលោកដែលបានដាក់ពាក្យស្នើអង្គការសុខភាពពិភពលោកឲ្យផ្ដល់អាជ្ញាប័ណ្ណលើវ៉ាក់សាំង ប្រឆាំងកូវីដ ១៩។ ប្រសិនបើត្រូវបានអង្គការសុខភាពពិភពលោកផ្ដល់ការអនុញ្ញាតនោះ វ៉ាក់សាំង Sputnik V របស់រុស្ស៊ីនឹងត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីឱសថដែលត្រូវបានទីភ្នាក់ងារគ្រប់គ្រងប្រមូលទិញនៅលើពិភពលោក និងរដ្ឋាភិបាលនានាប្រើប្រាស់ ក្នុងបរិមាណច្រើនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top