• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រឹតបន្តឹងកិច្ចសហប្រតិបត្តិការការពារជាតិកម្ពុជា​ - ឡាវ - វៀតណាម

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន(ADMM) នៅទីក្រុង Luang Prabang ប្រទេសឡាវ នារសៀលថ្ងៃទី ៤ ខែមីនា ឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។
  ជំនួបរវាង ឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ។ រូបថត៖ VNA

ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រនិងត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភក្រសួងការពារជាតិឡាវ រៀបចំព្រឹត្តិការណ៍យោធា-ការពារជាតិប្រកបដោយជោគជ័យក្នុងក្របខ័ណ្ឌអាស៊ានឆ្នាំ ២០២៤ ។ ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសគឺខ្លឹមសារដូចជា៖ ការងារនយោបាយ ការគ្រប់គ្រង កិច្ចការពារព្រំដែន ការហ្វឹកហ្វឺននិងបណ្តុះបណ្តាលកម្មាភិបាល និងការងារអ្នកជំនាញ; ឧស្សាហកម្មការពារជាតិ។

ត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបជាមួយនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។ រូបថត៖  VNA

ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានចាត់ទុកថា កងទ័ពនៃប្រទេសទាំងពីរគប្បីបន្តប្រពៃណីសហប្រតិបត្តិការ សាមគ្គីភាព ផ្សារភ្ចាប់យ៉ាងជិតស្និទ្ធ និងជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាពនិងយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។ ភាគីទាំងពីរបានឯកភាព បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា៖ ការផ្លាស់ប្តូរនាយទាហានវ័យក្មេង កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ផ្តោតលើការគោរពការបណ្តុះបណ្តាលភាសារបស់គ្នាទៅវិញទៅមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top