• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រាល់សកម្មភាពរបស់បរទេសនៅក្នុងប្រជុំកោះ Hoang Sa ដែលគ្មានការអនុញ្ញាតពីវៀតណាមគឺខុសច្បាប់ទាំងស្រុង

នៅថ្ងៃទី ៩ ខែមករា ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានដែលសួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនបើកមជ្ឈមណ្ឌលផ្សារទំនើបរបស់ចិននៅលើកោះ Phu Lam ដែលជាផ្នែកមួយនៃប្រជុំកោះ Hoang Sa របស់វៀតណាម លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបទេសវៀតណាម បានសង្កត់ធ្ងន់ថា៖

លោកស្រី Pham Thu Hang  អ្នកនាំពាក្យក្រសួងការបទេសវៀតណាម (រូបថត៖ VNA) 

“វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រពេញលេញ និងមូលដ្ឋានច្បាប់ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa ស្របតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពរបស់បរទេស នៅក្នុងប្រជុំកោះ Hoang Sa  ដែលគ្មានការអនុញ្ញាតពីវៀតណាមគឺខុសច្បាប់ និងទុកជាមោឃៈ ហើយវៀតណាមប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងនេះ”៕

តាម kh.qdnd.vn

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top