• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រយៈពេល ៣០ ឆ្នាំនៃទំនាក់ទំនងវៀតណាម - អាមេរិក៖ ពីអតីតសត្រូវទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នាថ្ងៃទី ១ ឧសភា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅកិច្ចពិភាក្សាជាមួយប្រធានបទ “អបអរសាទរ ជួបលើកទី ៣០ ឆ្នាំនៃទំនាក់ទំនង វៀតណាម - អាមេរិក៖ អតីតសត្រូវក្លាយជាដៃគូ” ដោយវិទ្យាស្ថានអាស៊ីបូព៌ា Weatherhead នៃសាកលវិទ្យាល័យ Columbia រៀនចំឡើង។
ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang អញ្ជើញថ្លែងមតិក្នុងព្រឹត្តិការណ៍ (រូបថត៖ VOV)

ស្ថិតក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី ៥០ នៃការបញ្ចប់សង្គ្រាម (១៩៧៥-២០២៥) និងខួបលើកទី ៣០ នៃការប្រក្រកីភាពនៃទំនាក់ទំនងការទូតវៀតណាម និងសហរដ្ឋអាមេរិក (១៩៩៥-២០២៥) នៅទីក្រុង ញូវយ៉ក ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមរបស់មន្ត្រីជាច្រើនរូប ព្រមទាំងអតីតអ្នកការទូត អតីតយុទ្ធជន អតីតយុទ្ធជននៃប្រទេសទាំងពីរ តំណាងសហគមន៍ជនអាមេរិកដើមកំណើត វៀតណាមក៏ដូចជាមិត្តអន្តរជាតិជាច្រើន ដែលគាំទ្រចលនាប្រឆាំងសង្គ្រាម។

តាមរយៈវគ្គពិភាក្សាចំនួនបីស្តីពី “ទំនាក់ទំនងរវាងរដ្ឋទាំងពីរ វៀតណាម និងសហរដ្ឋអាមេរិក៖ ពីការផ្សះផ្សាដល់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ” “អនាគតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​វៀតណាម​ - អាមេរិក” និង “គំរូនៃការផ្សះផ្សាពិភពលោក” វាគ្មិនទាំងអស់បានធ្វើការវាយតម្លៃដូចគ្នាថា ៥០ ឆ្នាំក្រោយការបញ្ចប់សង្គ្រាម និងរយៈពេល ៣០ឆ្នាំប្រក្រតីភាពទំនាក់ទំនងវៀតណាម អាមេរិកមានការបោះជំហានគួរឲ្យ កត់សម្គាល់ ស្របតាមសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក។  ទាក់ទិននឹងមេរៀនដែលទទួលបានពីដំណើរការ នៃការធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនង និងការកសាងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - អាមេរិក វាគ្មិននិងគណៈប្រតិភូដែលចូលរួមក្នុងការពិភាក្សាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរការទាំងពីរនៃ “ការផ្សះផ្សា” និង “ការកសាងទំនុកចិត្ត”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល សម័យកាលមាស

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល “សម័យកាលមាស”

“ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានបានឈានចូល “ដំណាក់កាលមាស” ដោយមានសក្ដានុពលកិច្ចសហប្រតិបត្តិការបើក ចំហ និងមានទំនុកចិត្តក្នុងការសម្រេចបានសមិទ្ធិផលជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

Top