• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលសឹង្ហបុរីបានប្រគល់ទំនិញសំខាន់ៗ ដើម្បីជួយឧបត្ថម្ភប្រជាជននៅតំបន់ដែលរងគ្រោះធម្មជាតិនៅវៀតណាម

នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) តំណាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានទទួលជំនួយពីរដ្ឋាភិបាលសឹង្ហបុរី ដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ដែលរងគ្រោះធម្មជាតិនៅវៀតណាម។
ជំនួយរបស់សិង្ហបុរី ជួយឧបត្ថម្ភប្រជាជនក្នុងតំបន់មានទឹកជំនន់នៅវៀតណាម។ ប្រភព៖ CNA

ជំនួយទាំងនេះ រួមមាន៖ ម៉ាស៊ីនបូមទឹកចម្រោះ ធុងទឹកច្រកដប ឧបករណ៍អនាម័យផ្ទាល់ខ្លួន ភួយសង្គ្រោះជីវិត កាដុងដាក់ទឹក និងអាហារខ្ចប់។ តាមផែនការ ជំនួយទាំងនេះ នឹងត្រូវបានបញ្ជូនទៅខេត្ត Bac Kan នៅថ្ងៃទី ២០ ខែកញ្ញា។

ចាប់ពីថ្ងៃទី ១១ ខែកញ្ញា រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានទទួលការដឹកជញ្ជូនជំនួយជាច្រើនពីអង្គការអន្តរជាតិ ដៃគូកាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ និងស្ថានទូតនៃបណ្តាប្រទេស ដូចជា៖ ស្វីស  អង់គ្លេស អូស្ត្រាលី ឥណ្ឌា មជ្ឈមណ្ឌលសម្របសម្រួលតំបន់សម្រាប់ជំនួយមនុស្សធម៌ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន - JICA, អង្គការ Samaritan's Purse...

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top