យោងតាមសេចក្តីសម្រេចចិត្តលេខ ១៧៦ ការរៀបចំរចនាសម្ព័ន្ធ របស់រដ្ឋាភិបាល ក្នុងអាណត្តិរដ្ឋសភានីតិកាលទី ១៥ រួមមានក្រសួងចំនួន ១៤ និងស្ថាប័ន ស្មើថ្នាក់ក្រសួងចំនួន ៣។
ក្នុងនោះ ក្រសួងថ្មីចំនួន៦ ត្រូវបានបង្កើតឡើងដោយផ្អែកលើការរួមបញ្ចូលគ្នា រួមមាន៖ ក្រសួងសំណង់ ដែលបង្កើតឡើងដោយផ្អែកលើការបញ្ចូលគ្នារវាងក្រសួង សំណង់ និងក្រសួងគមនាគមន៍ដឹកជញ្ជូន; ក្រសួងកសិកម្ម និងបរិស្ថានត្រូវបានបង្កើត ឡើងដោយឈរលើមូលដ្ឋាននៃការរួមបញ្ចូលគ្នារវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទ និងក្រសួងធនធានធម្មជាតិ និងបរិស្ថាន; ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានបង្កើតឡើងដោយឈរលើការរួមបញ្ចូលគ្នារវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាជាមួយក្រសួងព័ត៌មាន និងផ្សព្វផ្សាយ; ក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើង ដោយឈរលើការរួមបញ្ចូលគ្នារវាងក្រសួងមហាផ្ទៃជាមួយក្រសួងការងារ យុទ្ធជន ពិការ និងសង្គមកិច្ច; ក្រសួងជនជាតិ និងសាសនាត្រូវបានបង្កើតឡើងដោយឈរលើ មូលដ្ឋាននៃគណៈកម្មាធិការជនជាតិបច្ចុប្បន្ន ហើយបានទទួលមុខងារ ភារកិច្ច និង ការរៀបចំក្បាលម៉ាស៊ីនគ្រប់គ្រងរដ្ឋលើកិច្ចការសាសនាពីក្រសួងមហាផ្ទៃ; ក្រសួងហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃការរួមបញ្ចូលគ្នារវាងក្រសួងហិរញ្ញវត្ថុជាមួយក្រសួងផែនការ និងវិនិយោគ។
ក្រៅពីក្រសួងថ្មី រដ្ឋាភិបាលនៅតែរក្សាក្រសួង និងស្ថាប័នស្មើថ្នាក់ក្រសួងចំនួន ១១ រួមមាន៖ ក្រសួងការពារប្រទេស; ក្រសួងនគរបាល; ក្រសួងយុត្តិធម៌; ក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្ម; ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; ក្រសួងការ បរទេស; ក្រសួងអប់រំ និងបណ្តុះបណ្តាល; ក្រសួងសុខាភិបាល; ខុទ្ទកាល័យរដ្ឋា ភិបាល; អធិការរដ្ឋាភិបាល; ធនាគាររដ្ឋវៀតណាម។
ទាក់ទិននឹងរចនាសម្ព័ន្ធចំនួនសមាជិករដ្ឋាភិបាល ក្នុងអាណត្តិរដ្ឋសភានីតិ កាលទី១៥ សេចក្តីសម្រេចចិត្តលេខ ១៧៧ បានកំណត់សមាជិកចំនួន ២៥រូប រួមមាន៖ នាយករដ្ឋមន្ត្រី; ឧបនាយករដ្ឋមន្ត្រី ៧ រូប; រដ្ឋមន្ត្រីចំនួន ១៤ រូប និងប្រធានស្ថាប័នស្មើថ្នាក់ក្រសួងចំនួន ៣ រូប៕