• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាអាមេរិកតែងតែចាត់ទុកវៀតណាមជាដៃគូជួរមុខគេមួយក្នុងតំបន់

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួបជាមួយគណៈប្រតិភូនៃបណ្តាសមាជិកសភាជាន់ទាបអាមេរិក ដឹកនាំដោយលោក Ami Bera ប្រធានអនុគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វិក នៃសភាជាន់ទាបសហរដ្ឋអាមេរិក ក្នុងឱកាសដែលគណៈប្រតិភូបានមកបំពេញទស្សនកិច្ចនៅវៀតណាម។
  លោក Ami Bera ប្រធានអនុគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វិក នៃសភាជាន់ទាបសហរដ្ឋអាមេរិក។ (រូបថត៖ quochoi.vn)  

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរបានបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ក្នុងនោះរួមទាំងរដ្ឋសភាផងដែរ ហើយបានសង្កត់ធ្ងន់លើតម្រូវការបន្តពង្រឹង និងពង្រីកបណ្តាញសមាជិក សភាអាមេរិកដែលតែងតែគាំទ្រវៀតណាម។ រដ្ឋមន្ត្រីលោក Bui Thanh Son បានអះអាងថា វៀតណាមគាំទ្រសហរដ្ឋអាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាលើពិភពលោក។

បណ្តាសមាជិកសភាជាន់ទាបអាមេរិកបានអះអាងថា រដ្ឋសភាអាមេរិកបានចាត់ទុកវៀតណាមជាដៃគូជួរមុខគេមួយក្នុងតំបន់ ហើយបានគាំទ្រប្រទេសវៀតណាមមួយប្រកបដោយរឹងមាំ ឯករាជ្យ និងវិបុលភាព។ សមាជីកសភាជាន់ទាបអាមេរិកបានអះអាងថា នឹងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងការឯកភាពក្នុងសភា និងរដ្ឋបាលសហរដ្ឋអាមេរិក លើការជួយជ្រោមជ្រែងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ វៀតណាម។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាមគឺមានសារៈសំខាន់ណាស់ចំពោះដំណើរការសម្រុះសម្រួល ផ្សះផ្សា និងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ដូចជាវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពលស្អាត ការកែលម្អបរិយាកាសវិនិយោគ ការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាដែលតំបន់ និង បញ្ហាអន្តរជាតិមានការយកចិត្តទុកដាក់ដូចគ្នា; ហើយបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក-អាស៊ាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top