• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាសហព័ន្ធបែលហ្ស៊ីកនិងសភាអឺរ៉ុបមានគោលបំណងបង្កើនទំនាក់ទំនង នីតិបញ្ញត្តិជាមួយវៀតណាម


រដ្ឋសភាសហព័ន្ធបែលហ្ស៊ីកនិងសភាអឺរ៉ុបមានគោលបំណងបង្កើនទំនាក់ទំនង នីតិបញ្ញត្តិជាមួយវៀតណាម (Image: VNA)

បន្តដំណើរទស្សនកិច្ចនៅបែលហ្ស៊ីក និងសហភាពអឺរ៉ុប (EU) នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ អនុ​ប្រធាន​រដ្ឋសភា​​វៀត​​ណាម លោក Uong Chu Luu បានជួបសន្ទនា​ ជាមួយប្រធាន សភា​ជាន់​ទាប​បែលហ្ស៊ីក លោក Siegfred Bracke ។ ក្នុងជំនួបនេះ​អនុប្រធានរដ្ឋសភា​វៀត​ណាម លោក Uong Chu Luu បានអះអាង​នូវ​គោលនយោ​បាយមុន ក៏ដូចជាក្រោយរបស់​វៀតណាម ក្នុងការបង្កើនទំនាក់ទំនងជាមួយបែល​ហ្ស៊ីក ហើយ​មានគោលបំណងថា៖ រដ្ឋាភិបាលនិងបណ្ដាស្ថាប័ននីតិបញ្ញត្តិ​របស់បែល​ហ្ស៊ីកជំរុញ​ការចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀងពាណិជ្ជក​ម្មសេរី រវាងវៀតណាមនិងEU (EVFTA) យ៉ាងឆាប់ៗ។ រីឯខ្លួន​វិញ ប្រធាន​សភាជាន់ទាប​បែលហ្ស៊ីក លោក​Siegfred Bracke បានយកចិត្តទុកដាក់​ដល់បញ្ហា សមភាព​ភេទ កំណែ​ទម្រង់​សេដ្ឋកិច្ច ការអនុវត្ត FTA វៀតណាម-EU នាពេលខាងមុខ ព្រមទាំង មានគោល​បំណង​បើកទូលាយ​វិស័យ​សហប្រតិបត្តិការ​ជាពិសេស គឺអប់រំបណ្ដុះ​បណ្ដាល។ ក្នុង​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​បែលហ្ស៊ីក លោក​ស្រី Christine Defraigne លោក​ Uong Chu Luu បាន​ស្នើរ​ឲ្យភាគី​ទាំង​ពីបន្ត​សហប្រតិបត្តិ​ការយ៉ាង​ជិតស្និត​នៅ អ.ស.ប. វេទិការទ្វីបអាស៊ី-អឺរ៉ុប (ASEM) និងក្នុងក្របខ័ណ្ឌអាស៊ាន​- EU។ នាថ្ងៃដ​ដែល ក្នុងជំនួប​សន្ទនា​ជាមួយអនុប្រធានសភាអឺរ៉ុប (EP) លោក Dmitrios Papadimoulis ភាគីទាំង ពីរបាន​ពិភាក្សា អំពីស្ថាន​ភាពនិងវិធានការ​បង្កើន​ទំនាក់ទំនងវៀតណាម-EU និយាយរួម បន្ទាប់នោះ គណៈ​ប្រតិភូវៀត​ណាម​បាន​ជួបសន្ទនា ជាមួយប្រធានសមាជិកសភាទទួលបន្ទុក ទំនាក់​ទំនងជា​មួយតំប​ន់អាស៊ី-អាគ្នេយ៍​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top