រាយការណ៍លទ្ធផលឃ្លាំមើលការដោះស្រាយសំណើររបស់ម្ចាស់ឆ្នោតដែលផ្ញើជនសម័យប្រជុំលើកទី
៥ រដ្ឋសភានីតិកាលទី ១៥ ប្រធានគណៈកម្មការបំណងប្រាថ្នារបស់ប្រជាជន
ចំណុះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលោក Duong Thanh Binh បានមានប្រសាសន៍ថា
រហូតមកដល់ពេលនេះការលើកសំណើរជាង ២៧០០ ត្រូវបានដោះស្រាយនិងឆ្លើយតបជូនម្ចាស់ឆ្នោត
សម្រេចបាន ៩៩% ។ ម្ចាស់ឆ្នោតបានវាយតម្លៃខ្ពស់ថា នាពេលកន្លងទៅសកម្មភាពរបស់រដ្ឋសភាមានការផ្លាស់ប្ដូរថ្មី
ទាំងគុណភាពនិងប្រសិទ្ធភាព រដ្ឋសភាកាន់តែជិតស្និទ្ធជាមួយប្រជាជន។
ក្នុងរយៈពេលមួយសប្តាហ៍ធ្វើការ
រដ្ឋសភាបានចំណាយពេល ១
ថ្ងៃដើម្បីពិភាក្សាអំពីរបាយការណ៍របស់ប្រធានតុលាការប្រជាជនកំពូល
និងប្រធានអយ្យការប្រជាជនកំពូល; ការអនុវត្តសាលក្រម; ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅឆ្នាំ ២០២៣ ។
រដ្ឋសភាក៏បានពិភាក្សាអំពីលទ្ធផលនៃការទទួលពលរដ្ឋ
ការដោះស្រាយលិខិតស្នាមនិងបណ្តឹងតវ៉ារបស់ពលរដ្ឋនៅឆ្នាំ ២០២៣
និងសេចក្តីព្រាងច្បាប់មួយចំនួនផ្សេងទៀត៕







