• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមនឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋក្នុងសម័យប្រជុំលើកទី៨

នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានស្ដីពីកម្មវិធីដែលបានស្នើឡើងនៃសម័យប្រជុំរដ្ឋសភាលើកទី ៨ នីតិកាលទី ១៥។
អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh ធ្វើជាអធិបតីក្នុងសន្និសីទកាសែតស្តីពីកម្មវិធី នៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ VOV)

អនុប្រធានការិយាល័យរដ្ឋសភា លោក Vu Minh Tuan បានឲ្យដឹងថា សម័យប្រជុំលើកទី៨ នឹងមានសម័យប្រជុំត្រៀម និងសម័យបើកកិច្ចប្រជុំដ៏ឧឡារិកនាថ្ងៃទី ២១ ខែតុលា ហើយគ្រោងនឹងបិទនៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា តាមទម្រង់នៃការប្រជុំប្រមូលផ្តុំនៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។

កិច្ចប្រជុំនេះ ដំណើរការតាម ២វគ្គ៖ វគ្គទី១ ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា; វគ្គទី២ គឺចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ក្នុងនោះរដ្ឋសភានឹងធ្វើការថ្ងៃសៅរ៍ចំនួន ៤ ថ្ងៃ។ ពេលវេលាធ្វើការសរុបដែលរំពឹងទុកនៃសម័យប្រជុំគឺចំណាយអស់រយៈពេល ២៩,៥ ថ្ងៃ។ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងចំណាយពេលភាគច្រើនលើការបង្កើតច្បាប់ ការឃ្លាំមើលកំពូល ពិចារណា និងធ្វើសេចក្តីសម្រេចលើបញ្ហាសេដ្ឋកិច្ចសង្គម និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិចារណា និងអនុម័តច្បាប់ចំនួន ១៥ និងសេចក្តីសម្រេចចិត្តចំនួន ៣។ ជាពិសេស រដ្ឋសភាពិចារណា និងសម្រេចលើគោលនយោបាយវិនិយោគនៃគម្រោងផ្លូវដែកល្បឿនលឿន អ័ក្សខាងជើង-ខាងត្បូង; ពិចារណា និងសម្រេចលើគោលនយោបាយ កែសម្រួលផែនការប្រើប្រាស់ដីធ្លីជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០...។

ព័ត៌មានស្តីពីការងារកម្មាភិបាលក្នុងសម័យប្រជុំលើកទី៨ យោងតាមកម្មវិធីនៃសម័យប្រជុំដែលបានដាក់ជូនរដ្ឋសភាដើម្បីអនុម័តនោះ នៅថ្ងៃប្រជុំដំបូង (២១ តុលា) រដ្ឋសភានឹងរៀបចំដំណើរការកម្មាភិបាល ជាមួយនឹងមុខដំណែងប្រធានរដ្ឋ យោងតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top