“រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ពិសេស និងផ្តល់ធនធាន អាទិភាពដល់ការត្រៀមរៀបចំសេចក្ដីព្រាងច្បាប់ដើម្បី ដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត តាមនោះដោះស្រាយការលំបាក និងឧបសគ្គ រំដោះធនធានឲ្យបានទាន់ពេល វេលាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងស្ថានភាពប្រទេសជាតិនាបច្ចុប្បន្ន ដោយស្មារតីថ្មីក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ យើងត្រូវធ្វើការ ច្រើនថែមទៀត សកម្ម ឆាប់រហ័សនិងខ្លាំងក្លាថែមទៀត ដើម្បីរួមគ្នាស្ទុះឈានទៅមុខ និងអភិវឌ្ឍន៍ប្រទេសជាតិ”។
ថ្លែងមតិបិទកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកទី ៨ រដ្ឋសភានឹងពិភាក្សានិងសម្រេចលើបញ្ហាជាច្រើន ដើម្បីដោះស្រាយការលំបាក និងឧបសគ្គនានាទាក់ទងនឹងស្ថាប័ន គោលនយោបាយ រំដោះធនធាន ការជំនះលើចំណុចកកស្ទះ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាការពារជាតិ សន្តិសុខ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន ផងដែរ៕