• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាកម្ពុជាបោះឆ្នោតជ្រើសតាំងកូនប្រុសពៅរបស់សម្ដេច ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី

ដោយទទួលបានសំឡេងគាំទ្រ ១២០/១២០ សំឡេង លោក ហ៊ុន ម៉ានី ត្រូវបាន ជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីទី១១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ អាណត្តិ ២០២៣ - ២០២៨។
លោក ហ៊ុន ម៉ានី លោក ស្រ៊ី ថាមរុង្គ និង លោក ប៉ែន វិបុល។ (រូបថត៖ VOV Phnom Penh)

នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តលើការតែងតាំងសមាជិកថ្មីចំនួន ៣ រូបបន្ថែមទៀត សម្រាប់រាជរដ្ឋា ភិបាលនីតិកាលទី៧ ក្នុងនោះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវបានបោះឆ្នោតជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។

ដោយទទួលបានសំឡេងគាំទ្រ ១២០/១២០ សំឡេង លោក ហ៊ុន ម៉ានី ត្រូវបាន ជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីទី១១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ អាណត្តិ ២០២៣ - ២០២៨។ លោក ហ៊ុន ម៉ានី កើតនៅឆ្នាំ ១៩៨២ ជាកូនប្រុសពៅ របស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្អូនបង្កើតរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ានី បានចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកាលពីខែសីហាឆ្នាំមុន។ បច្ចុប្បន្នលោកក៏កំពុងកាន់តំណែងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

ក្រៅពីលោក ហ៊ុន ម៉ានី លោក ស្រ៊ី ថាមរុង្គ និង លោក ប៉ែន វិបុល ក៏ត្រូវបាន រដ្ឋសភាតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

Top