• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ឡាវ និងកម្ពុជា អះអាង​បន្ត​ពង្រីក​ប្រពៃណី​ប្រវត្តិសាស្ត្រសាមគ្គីភាពយ៉ាងជិតស្និត

វៀតណាម ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធទាំងបី ហើយត្រូវបានពូនជ្រុំ និងអភិវឌ្ឍន៍តាមរយៈសម័យតស៊ូបដិវត្តន៍។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ Tuan Huy/daibieunhandan.vn

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទី១ ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី ១៤ ធ្នូ នៅទីក្រុង Kon Tum ខេត្ត Kon Tum បានប្រព្រឹត្តិទៅជំនួបប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី និងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។

អញ្ជើញថ្លែងក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអះអាងថា វៀតណាម ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធទាំងបី ហើយត្រូវបានពូនជ្រុំ និងអភិវឌ្ឍន៍តាមរយៈសម័យតស៊ូបដិវត្តន៍។ សកម្មភាពជួបប្រាស្រ័យគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ រួមចំណែកបន្តសរសេរទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ៣។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំង ៣ បានអះអាងពីការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំង ៣ ជានិច្ចកាលសាមគ្គីភាព បន្តរួមវិភាគទានយ៉ាងវិជ្ជមានទៅក្នុងមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាគោលជំហររួមរបស់អាស៊ានអំពីបញ្ហាសន្តិសុខតំបន់។

បញ្ចប់ជំនួបនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង ៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនទៀតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top