• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមក្នុងការរៀបចំ កិច្ចប្រជុំ ADMM និង ADMM + ប្រកបដោយជោគជ័យ

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) (រូបថត៖VNA)
 

រដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរីលោក Ng Eng Hen បានវាយតម្លៃខ្ពស់និងអបអរសាទរប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២០ ដែលបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅរសៀលថ្ងៃទី ១០ ខែធ្នូ ស្តីពីតួនាទីនិងការចូលរួមចំណែករបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងបរិបទដែលត្រូវជួបប្រទះបញ្ហាប្រឈមដោយ សារការរីករាលដាលនៃជំងឺ កូវីដ១៩ (COVID-19) លោក Ng Eng Hen បានវាយតម្លៃថា ទាំងកិច្ចប្រជុំ ADMM និង ADMM + ទទួលបានជោគជ័យយ៉ាងខ្លាំង ដែលឆ្លុះបញ្ចាំងពីឆន្ទៈនិងការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាននិងបណ្តាប្រទេសដៃគូស្តីពី សារៈសំខាន់នៃ ADMM និង ADMM + ក៏ដូចជាតួនាទីភាពជាអ្នកដឹកនាំល្អរបស់វៀតណាមផងដែរ។

លទ្ធផលសំខាន់មួយចំនួនត្រូវបានសម្រេចជាពិសេសគឺមានការដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ ក្នុងនោះមានគំនិតផ្តួចផ្តើម “ ភ្នែករបស់យើង” (Our Eyes) ដើម្បីបង្កើនការចែករំលែកព័ត៌មានប្រឆាំងនឹងអំពើភេរវកម្ម។ ទន្ទឹមនឹងនេះដែរលទ្ធផលដ៏សំខាន់មួយទៀតត្រូវបានសម្រេចទាក់ទងនឹងភាពតានតឹងនៅសមុទ្រខាងកើត។

ដំណឹងល្អគឺថាមានសុន្ទរកថានិងការពិភាក្សាជាច្រើនលើបញ្ហានេះនៅឯកិច្ចប្រជុំ។ មានការស្រុះចិត្តគំនិតគ្នាថាចាំបាច់ត្រូវពន្លឿនការចរចាស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ហើយ COC គួរតែផ្អែកទៅលើច្បាប់អន្តរជាតិ ក្នុងនោះរួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top