• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ទទួលជួបរដ្ឋលេខាធិការអេស្ប៉ាញ

នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបលោក Diego Martinez Belío រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការបរទេស និងកិច្ចការសកល របស់អេស្ប៉ាញដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមការពិគ្រោះ យោបល់នយោបាយវៀតណាម-អេស្ប៉ាញលើកទី៥។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបលោក Diego Martinez Belío រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការបរទេស និងកិច្ចការសកល របស់អេស្ប៉ាញ។ (រូបថត៖ baoquocte.vn)

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានស្វាគមន៍លោករដ្ឋលេខាធិការ Diego Martinez Belío មកបំពេញទស្សនកិច្ចនៅវៀតណាម ចំពេលដែល ប្រទេសទាំងពីរប្រារព្ធខួបលើកទី ១៥ នៃការបង្កើតក្របខ័ណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រ ឆ្ពោះទៅអនាគត” (២០០៩ - ២០២៤); ស្នើឱ្យភាគីទាំងពីរបង្កើនសកម្មភាពផ្លាស់ប្តូរ គណៈប្រតិភូ និងជំនួបប្រាស្រ័យជាន់ខ្ពស់; រក្សាជាប្រចាំនូវយន្តការពិគ្រោះយោបល់ នយោបាយកម្រិតអនុរដ្ឋមន្ត្រីការបរទេស; សម្របសម្រួលពិនិត្យ និងលើកកម្រិតអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ និងកម្មវិធីសកម្មភាព រួមរវាងរដ្ឋាភិបាលទាំងពីរ។

ទាក់ទិននឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគី ទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU -វៀតណាម (EVFTA) ឆាប់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី ៤ ពាន់លានដុល្លារអាមេរិក ឡើងដល់ ៥ ពាន់លានដុល្លារអាមេរិក; ស្នើឲ្យអេស្ប៉ាញជំរុញឱ្យបណ្តាប្រទេសសហ ភាពអឺរ៉ុបដែលនៅសេសសល់ឱ្យឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) គាំទ្រគណៈកម្មាធិការអឺរ៉ុបក្នុងការដកកាតលឿង IUU សម្រាប់ជលផលវៀតណាមក្នុងពេលឆាប់ៗនេះ។

ចែករំលែកជាមួយសំណើរបស់រដ្ឋមន្ត្រី Bui Thanh Son លោករដ្ឋលេខាធិការ Diego Martinez Belío បានអះអាងថា អេស្ប៉ាញមានបំណងចង់ពង្រឹងកិច្ចសហប្រតិ បត្តិការជាមួយវៀតណាមលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងវប្បធម៌ កីឡា ទេសចរណ៍ ថាមពលកកើតឡើងវិញ និងអប់រំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។

Top