• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេស G7 ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីបញ្ហាក្តៅគគុកជាច្រើននៃពិភពលោក


  ប្រតិភូនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

 រដ្ឋមន្ត្រី​ការ​បរទេសជប៉ុន លោក Taro Kono បានអះអាងអំពីសារៈសំខាន់ នៃការអនុវត្ត ន៍បទដាក់​ទណ្ឌ​កម្ម​របស់​អង្គការ​សហប្រជាជាតិលើ ស.ប.ប.ក កូ​រ៉េ យ៉ាងពេញលេញ ដោយ​ចាប់​បង្ខំ​ឲ្យប្រទេស​នេះ​រំសាយ​នុយក្លេអ៊ែរ​។​

ក្រោយ​រយៈពេល ២ ថ្ងៃ ប្រព្រឹត្តិទៅកិច្ចប្រជុំនៅមណ្ឌលសម្រាកលំហែកាយ Breton នៅ Dinard ភាគ​ខាង​ជើង​ប្រទេស​​បារាំង​នោះ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ រដ្ឋមន្ត្រី ការបរទេស នៃក្រុមប្រទេសឧស្សាហកម្ម​អភិវឌ្ឍន៍​ជួរ​មុខ​ទាំង​ ៧ លើពិភពលោក (G7)បានចេញសេចក្តីថ្លែងការណ៍រួម ស្ដីពី បញ្ហាក្តៅគគុកជាច្រើននៃ ពិភពលោក​។​

ថ្លែង​ទៅកាន់អ្នកយកព័ត៌មាន ក្រោយពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បាន​អះអាង​អំពី​សារៈសំខាន់ នៃការអនុវត្ត ន៍បទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើ ស.ប.ប.ក កូរ៉េ យ៉ាងពេញ​លេញ ដោយចាប់បង្ខំឲ្យប្រទេសនេះរំសាយនុយក្លេអ៊ែរ។ G7 បានលើកត្រដែតកា​ររួម​សហការ​ក្នុង​ការកាត់​បន្ថយ​វិធាន​ការបញ្ជៀសបទដាក់ទណ្ឌកម្មរបស់ព្យុងយ៉ា​ង ដូចជាសកម្មភាពចាក់ប្រេងពីនាវា​ទៅនា​វា លក់ ធ្យូងថ្ម​ និងទំនិញហាមឃាត់ផ្សេងទៀត។

អំពិ​ការដែលចិនធ្វើយោធូបនីយកម្ម ប៉ុស្ត៍ខាងមុខនៅតាមតំបន់ជម្លោះលើសមុទ្រខាងកើត ហើយ​គ្រោង​កាត់​បន្ថយ​ ការគ្រប់គ្រងរបស់ជប៉ុនលើប្រជុំកោះ Senkaku ដែលប៉េកាំងហៅថា Diaoyutai នៅសមុទ្រ Hoa Tung នោះ G7 បានសម្ដែង​កាប្រឆាំង​ចំពោះរាល់​សកម្មភាព​ឯកតោភាគី​ដែលធ្វើសំណឹក​ដល់ស្ថិរភាព​តំបន់​និង​សណ្ដាប់​ធ្នាប់ ដោយ​ផ្អែកលើច្បាប់អន្ដរជាតិ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top