នៅថ្ងៃទី ៥ ខែវិច្ឆិកា ក្រុមស្វែងរកបានជីកកកាយដីជាង ៦៣០ ម៉ែត្រគូប ហើយបានបន្តពង្រីកវិសាលភាពស្វែងរក។ ក្នុងចំណោមអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧ ឈុតដែលទើបប្រមូលបាន មាន ២ ឈុតដែលមានវត្ថុអមជាមួយ។ គិតចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរកលើកទីពីរ កងកម្លាំងបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២៨ ឈុត ដែលក្នុងនោះ ៤៧ ឈុតមានវត្ថុអមជាមួយ។ មុននោះ ប្រតិបត្តិការស្វែងរកលើកទីមួយបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ ឈុត និងបានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះសពតាមបទប្បញ្ញត្តិ។
ដូច្នេះ តាមរយៈប្រតិបត្តិការស្វែងរកចំនួនពីរលើកនៅឧទ្យានឡេធីរៀង អដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ ឈុតត្រូវបានរកឃើញ និងប្រមូលផ្តុំ ដែលក្នុងនោះមាន ៣៥៤ ឈុតមានវត្ថុអំជាមួយ។ ក្នុងនោះ មាន ៩២៦ ឈុតត្រូវបានរកឃើញពីទីតាំងរាយបាយ និង ៣៣ ឈុតត្រូវបានរកឃើញនៅក្នុងផ្នូរសមូហភាពចំនួន ៨។ ការងារស្វែងរក និងប្រមូលផ្តុំកំពុងបន្ត៕





