• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រកឃើញបឹងយក្ស "អណ្តែត" នៅក្នុងល្អាង Thung ខេត្ត Quang Binh

បឹងយក្សដែលស្ថិតនៅទីតាំងខ្ពស់ជាងច្រើនបើធៀបនឹងសាខាទន្លេស្នូលនៅក្នុងល្អាង Thung (ឧទ្យានជាតិ Phong Nha - Ke Bang) ទើបតែត្រូវបានរកឃើញដោយសមាជិកនៃក្រុមហ៊ុន Jungle Boss ក្នុងអំឡុងពេលធ្វើដំណើររុករកល្អាងនាពេលថ្មីៗនេះ។
រូបភាពនៃរកឃើញបឹងយក្ស "អណ្តែត" នៅក្នុងល្អាង Thung ខេត្ត Quang Binh។ (រូបថត៖ VNA)

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១១ ឧសភា តំណាងរបស់ Jungle Boss បាននិយាយថា បឹងនេះមានចម្ងាយប្រហែល ១ គីឡូម៉ែត្រពីច្រកចូលល្អាង Thung ដែលត្រូវបានចាត់ទុកថា ជាល្អាងដ៏រហោស្ថាន ស្ថិតនៅជ្រៅក្នុងតំបន់ការពារនៃឧទ្យានជាតិ Phong Nha – Ke Bang។ បឹងយក្សដោយមានទឹកថ្លាពណ៌បៃតងនេះ ត្រូវបានគេដាក់ឈ្មោះជាបណ្ដោះអាសន្នថា បឹងអណ្តែត។

បច្ចុប្បន្ននេះគេមិនទាន់រកឃើញប្រភពទឹកដែលហូរចូលបឹងនេះនៅឡើយ។ ចំណុចពិសេសគឺបឹងនេះមានទីតាំងខ្ពស់ជាងប្រព័ន្ធទន្លេក្រោមដីប្រហែល ១៥ ម៉ែត្រ។ ការរកឃើញបឹងអណ្ដែតនេះ ក្រៅពីល្អាង Thung និងល្អាងផ្សេងទៀតត្រូវបានគេរំពឹងថានឹងក្លាយជាកន្លែងទេសចរណ៍ពិសេសដើម្បីស្វែងយល់ពីធម្មជាតិនៅក្នុងឧទ្យានជាតិ Phong Nha - Ke Bang៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top