• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនរួមវិភាគទានសំរាប់ការអភិវឌ្ឍន៍និរន្តរភាពលើគ្រប់ដណ្តប់របស់ APEC

យុវជនរួមវិភាគទានសំរាប់ការអភិវឌ្ឍន៍និរន្តរភាពលើគ្រប់ដណ្តប់របស់ APEC

ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC  ២០១៧ នាយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្ត Quang Nam ភាគកណ្ដាល​វៀតណាមបានប្រារព្ធឡើងពិធីបិទបញ្ចប់វេទិកាសម្លេងអនាគត APEC (VOF)។ វេទិកាបានអនុម័ត​លើ​សេចក្តីថ្លែងការណ៍យុវជនឆ្នាំ ២០១៧ ដោយ មានខ្លឹមសារសំខាន់ចំនួន ៤ គឺ៖  ការរួមវិភាគទានរបស់យុវជនចំពោះទស្សនៈវិស័យ APEC ២០២០ និងអនាគត សេដ្ឋកិច្ចសង្គមនិងហិរញ្ញវត្ថុលើគ្រប់វិស័យ ការអភិវឌ្ឍន៍ប្រភពធនធាន មនុស្សក្នុងសម័យកាយឌីជីថល គោលនយោបាយជួយឧបត្ថម្ភសហគ្រាសខ្នាតមីក្រូតូចនិង មធ្យមចាប់ផ្តើមអាជីពថ្មី។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍យុវជនឆ្នាំ ២០១៧ អះអាងថា៖ ការធ្វើសមាហរណកម្មសង្គមអាចទទួលបានតាមរយៈសមភាពខាងឱកាសនិងគ្រឹះស្ថាន។ បណ្ដាខឿនសេដ្ឋកិច្ចគប្បីបន្តផ្តល់វិធានការយ៉ាងច្បាស់លាស់សំដៅដោះស្រាយរបាំងសង្គម បង្កើនសិទ្ធិសំរាប់យុវជន នារី ជនរួមជាតិភាគតិចនិងប្រជាជនក្នុងតំបន់ ក៏ដូចជា កែលំអសមត្ថភាពតភ្ជាប់សំរាប់ប្រជាជននៅជនបទ។ អង្គសន្និសីទជឿជាក់ថា៖ ការជឿន លឿនសមភាពនិងគ្រឹះស្ថានអប់រំគឺជាភាពចាំបាច់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាពរបស់ APEC រួមចំណែកបង្កើតកំលាំងចលករកសាងអនាគតភ្លឺស្វាងថែមទៀតសំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងនឹងក្លាយជាតំបន់អភិវឌ្ឍន៍បៃតង និរន្តរភាព និងទូលំទូលាយ

នៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងនឹងក្លាយជាតំបន់អភិវឌ្ឍន៍បៃតង និរន្តរភាព និងទូលំទូលាយ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅថ្ងៃទី ៤ ឧសភា) បានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តលើការរៀបចំផែនការតំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើង សម្រាប់រយៈពេល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top