• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មោទនភាពចំពោះយុទ្ធជន “មួកខៀវ” វៀតណាមដែលចូលរួមបេសកកម្មរក្សាសន្តិភាព

នាយប់ថ្ងៃទី១៥ មេសា សម្ព័ន្ធសមាគមន៍យុវជន វៀតណាមទីក្រុងហូជីមិញបានរៀបចំកម្មវិធីជួបប្រាស្រ័យរវាងយុទ្ធជនចំនួន២៤នាក់ដែលចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមនៅសាធារណៈរដ្ឋស៊ូដង់ខាងត្បូងជាមួយសមាជិកសមាគមន៍និងយុវជនទីក្រុងហូជីមិញចំនួន៥០០នាក់។

យុទ្ធជន "មួកខៀវ" វៀតណាមចូលរួមកម្មវិធីជួបប្រាស្រ័យ។ (រូបថត៖ VNA)


នៅកម្មវិធីនេះ រឿងនិទានអំពី ជីវភាពរស់នៅប្រចាំថ្ងៃ ការនឹករលឹកក្រុមគ្រួសារ ស្រុកកំណើត; រាល់ការលំបាក ទុក្ខវេទនា របស់បណ្ដាយុទ្ធជនក្នុងអំឡុងពេលបំពេញភារកិច្ច; គ្រាអាសន្ននៅពេលប្រឈមនឹងហានិភ័យនៃជម្លោះប្រដាប់អាវុធ ក៏ដូចជាការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ នៅតំបន់ប្រយុទ្ធ របស់បណ្ដាយុទ្ធជនបានទាក់ទាញការផ្ទៀង ស្ដាប់ និងការកោតសរសើរយ៉ាងជ្រាលជ្រៅរបស់យុវជនទាំងអស់ដែលមានវត្តមាននៅ កម្មវិធី អំពីភាពអង់អាចក្លាហាននិងការលះបង់ដោយមិនគិតពីខ្លួនឯងរបស់បណ្ដា យុទ្ធជននៃ “កងទ័ពលោកអ៊ុំហូ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top