ព័ត៌មាន
មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ
ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានលើកឡើងពីសក្ដានុពលរបស់វៀតណាមក្នុងឧស្សាហកម្មភាពយន្ត មិនត្រឹមតែជាគោលដៅសម្រាប់ថតភាពយន្តខុសប្លែក និងថ្មីថ្មោងប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារភាពយន្តដ៏រស់រវើក ជាមួយនឹងឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការផលិតនិងចេញផ្សាយទៀតផង។ ក្រៅពីទេសភាពចម្រុះ វៀតណាមក៏សម្បូរទៅដោយវប្បធម៌និងមនុស្ស ដោយមានជនជាតិចំនួន ៥៤ រស់នៅជាមួយគ្នា បង្កើតរូបភាពវប្បធម៌ចម្រុះនៃទំនៀមទម្លាប់ ពិធីបុណ្យ ម្ហូបអាហារ សំលៀកបំពាក់ ស្ថាបត្យកម្ម... ប្រវត្តិសាស្ត្រាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេសជាតិក៏ជាប្រភពបំផុសគំនិតមិនចេះចប់សម្រាប់ស្នាដៃវីរភាព និងសង្រ្គាមផងដែរ។
ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្ត Cannes លើកទី ៧៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី២៤ ឧសភា ក្រៅពីសិក្ខាសាលា “វៀតណាម - ទីផ្សារអាស៊ីថាមវន្ត និងជាគោលដៅថ្មីសម្រាប់ក្រុមផលិតភាពយន្តអន្តរជាតិ” នោះ ក៏បានប្រព្រឹត្តិទៅរាត្រីភាពយន្តវៀតណាមនៅទីក្រុង Cannes នាថ្ងៃទី ១៦ ឧសភា ដើម្បីផ្សព្វផ្សាយវៀតណាមជាគោលដៅគួរ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ៕