• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ពិភាក្សាអំពីឱកាសអាជីវកម្មជាមួយលោក Pham Nhat Vuong

សម្ព័ន្ធក្រុមហ៊ុន Vinfast ដែលមានឯកទេសផលិតរថយន្តអគ្គិសនី របស់លោក Pham Nhat Vuong ក៏កំពុងរៀបរៀបចំជ្រៀតចូលនៅទីផ្សារឥណ្ឌាផងដែរ។
មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ម្ចាស់សម្ព័ន្ធក្រុមហ៊ុនពហុវិស័យ Adani Group បានជួបធ្វើការជាមួយលោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup (វៀតណាម) (រូបថត៖ The Week)

នាថ្ងៃទី ៨ ខែវិច្ឆិកា មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ម្ចាស់សម្ព័ន្ធក្រុមហ៊ុនពហុវិស័យ Adani Group បានជួបធ្វើការជាមួយលោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup (វៀតណាម)។ តាមរយៈបណ្តាញសង្គម X លោក Adani បាននិយាយថា លោកពិតជាត្រូវបានបំផុសគំនិតពីដំណើរចាប់ផ្ដើមអាជីវកម្មដ៏ពិសេសរបស់លោក Vuong ហើយបានពិភាក្សាស្ដីពីឱកាស សក្តានុពលរវាងឥណ្ឌា និងវៀតណាម។

បច្ចុប្បន្នសម្ព័ន្ធក្រុមហ៊ុន Adani បានវិនិយោគលើគម្រោងថាមពលកកើតឡើងវិញចំនួន ២ នៅវៀតណាម រួមមានគម្រោងវាយោអគ្គិសនី ២៧,៣ MW នៅឃុំ Phuoc Minh ស្រុក Thuan Nam ខេត្ត Ninh Thuan និងគម្រោងថាមពលពន្លឺព្រះអាទិត្យដែលមានអនុភាព ៥០ MW នៅខេត្ត Ninh Thuan។

ក្នុងពេលនោះ សម្ព័ន្ធក្រុមហ៊ុន Vinfast ដែលមានឯកទេសផលិតរថយន្តអគ្គិសនី របស់លោក Pham Nhat Vuong ក៏កំពុងរៀបរៀបចំជ្រៀតចូលនៅទីផ្សារឥណ្ឌាផងដែរ។ កាលពីខែមុន កាសែត Economic Times របស់ឥណ្ឌាបានរាយការណ៍ថា Vinfast នឹងដាក់លក់រថយន្តអគ្គិសនីដើមដំបូងនៅទីផ្សារដែលមានប្រជាជនចំនួន ១,៤ ពាន់លាននាក់ នេះនាខែមេសាខាងមុខ។ ក្នុងដំណាក់កាលដំបូង Vinfast នឹងនាំចូលម៉ូដែលរថយន្តអគ្គិសនីសម្រាប់លក់នៅឥណ្ឌា។ បន្ទាប់មក សម្ព័ន្ធក្រុមហ៊ុននេះនឹងពិចារណាពីលទ្ធភាពបើករោងចក្រនៅទីនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top