ព័ត៌មាន
មហាសាមគ្គីជនជាតិទាំងមូល៖ កត្តាយុទ្ធសាស្ត្រដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍នៅក្នុងយុគសម័យថ្មី
យោងតាមលោកស្រី ហា ធីង៉ា
ក្នុងអាណត្តិកន្លងមក បក្សនិងរដ្ឋបានបន្តចេញផ្សាយ
និងអនុវត្តន៍គោលជំហរនិងគោលនយោបាយដោយព្រមៗគ្នា
តាមនោះបង្កើតមូលដ្ឋានគ្រឹះរឹងមាំដើម្បីលើកកម្ពស់កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។
ជាលទ្ធផល ការស្រុះចិត្តគំនិតសង្គមត្រូវបានពង្រីកជាបន្តបន្ទាប់
ហើយជំនឿជាក់បស់ប្រជាជនលើបក្ស និងរដ្ឋត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។
នៅពេលដែលប្រទេសជាតិឈានចូលយុគសម័យថ្មី
ការលើកកម្ពស់កម្លាំងនៃផែនមហាសមគ្គីជនជាតិទាំងមូល បានក្លាយជាកត្តាយុទ្ធសាស្ត្រ
និងជាកម្លាំងចលករដ៏សំខាន់ដើម្បីជួយប្រទេសជាតិជំនះពុះពារលើបញ្ហាប្រឈម ចាប់យកឱកាស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
“រណសិរ្សមាតុភូមិវៀតណាមត្រូវតែលើកកំពស់តួនាទីជាសម្ព័ន្ធភាពនយោបាយ និងជាសហព័ន្ធស្ម័គ្រចិត្តរបស់បណ្ដាអង្គការនយោបាយ អង្គការនយោបាយសង្គម អង្គការសង្គម និងបុគ្គលឆ្នើមៗមកពីគ្រប់ស្រទាប់វណ្ណៈសង្គម ជនជាតិ សាសនា និងប្រជាជនវៀតណាមដែលរស់នៅក្រៅប្រទេស។ រណសិរ្សមាតុភូមិ និងអង្គការសមាជិកនានា បន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ អំពីខ្លឹមសារ វិធីសាស្រ្ត និងយន្តការប្រតិបត្តិការ ដោយផ្តោតលើបញ្ហាជីវភាពរស់នៅរបស់ប្រជាជន ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស”៕







