ព័ត៌មាន
មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា
តាមនោះ
របៀបវារៈនៃមហាសន្និបាតលើកទី១៤ របស់បក្ស
នឹងត្រូវបានកាត់បន្ថយមួយថ្ងៃកន្លះបើប្រៀបធៀបទៅនឹងផែនការដំបូង។
នេះគឺជាលទ្ធផលនៃដំណើរការការងារប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងទំនួលខុសត្រូវរបស់ប្រតិភូដែលចូលរួមមហាសន្និបាត។
គិតត្រឹមពេលនេះ ខ្លឹមសារជាច្រើនត្រូវបានសម្រេចរួចរាល់មុនកាលកំណត់។
មហាសន្និបាតគ្រោងនឹងបិទបញ្ចប់នារសៀលថ្ងៃទី២៣ ខែមករា។
ក្នុងអំឡុងពេលពីរថ្ងៃធ្វើការផ្លូវការ
(ថ្ងៃទី២០-២១ ខែមករា) មហាសន្និបាតបានស្តាប់និងពិភាក្សាជាក្រុមនិងពិភាក្សានៅសាលប្រជុំ
អំពីឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី១៣
នៅមហាសន្និបាតលើកទី១៤ របស់បក្ស; របាយការណ៍បូកសរុបបញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពីបុព្វហេតុផ្លាស់ប្ដូរថ្មី
តាមទិសដៅសង្គមនិយមនៅវៀតណាមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក; របាយការណ៍បូកសរុបរយៈពេល
១៥ ឆ្នាំនៃការអនុវត្តលក្ខន្តិកៈបក្ស (២០១១-២០២៥) និងសំណើរ
ការតំរង់ទិសឲ្យធ្វើវិសោធនកម្មលក្ខន្តិកៈបក្ស; របាយការណ៍ទិតៀនការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី
១៣។
ក្នុងអំឡុងថ្ងៃទី
២២ ខែមករា មហាសន្និបាតបន្តធ្វើការតាមរបៀបវារៈ៕







