• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតបក្សលើកទី១៤៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចាប់អារម្មណ៍នឹងគោលដៅកំណើនពីរខ្ទង់របស់វៀតណាម

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាបានចុះផ្សាយអត្ថបទជាច្រើនទាក់ទងនឹងមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ ក្រៅពីព័ត៌មានអំពីបញ្ហាបុគ្គលិក ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាមានការចាប់អារម្មណ៍ពិសេសចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការសម្រេចបានកំណើនពីរខ្ទង់ក្នុងបរិបទសកលដ៏ពោរពេញទៅដោយបញ្ហាប្រឈមជាច្រើន។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បង្ហាញរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីឯកសារដែលបានដាក់ជូនមហាសន្និបាតបក្សលើកទី១៤។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កាសែត កម្ពុជាថ្មីប្រចាំថ្ងៃ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "មេដឹកនាំកំពូលវៀតណាម ប្ដេជ្ញាជំរុញសេដ្ឋកិច្ចឱ្យកើនលើស ១០% ទោះមានឧបសគ្គសកល"។ អត្ថបទនេះបានដកស្រង់សុន្ទរកថារបស់លោកអគ្គលេខាបក្ស តូ ឡឹម ដោយបញ្ជាក់យ៉ាងច្បាស់ថា មហាសន្និបាតលើកទី១៤ ប្រព្រឹត្តទៅក្នុងបរិបទនៃការលំបាកនិងបញ្ហាប្រឈមជាច្រើន ចាប់ពីគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ រហូតដល់ជំងឺរាតត្បាត... ទោះជាយ៉ាងនេះក្ដី លោកបានបញ្ជាក់ថា វៀតណាមនឹងបន្តបង្រួមក្បាលម៉ាស៊ីនដឹកនាំ កែទម្រង់ប្រព័ន្ធរដ្ឋបាល ពង្រីកពាណិជ្ជកម្មអន្តរជាតិ និងពង្រឹងសមត្ថភាពផ្ទៃក្នុងដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ជាតិនិងប្រជាជាតិ។

មុននោះ គេហទំព័រព័ត៌មាន Fresh News ក៏បានបង្ហោះបទវិភាគមួយដែលបញ្ជាក់ថា ទោះបីជាបរិបទពាណិជ្ជកម្មពិភពលោកមិនស្ថិតស្ថេរ និងមិនអាចទាយទុកជាមុនបានក៏ដោយ ប៉ុន្តែវៀតណាមបានដាក់ចេញគោលដៅកំណើនផលិតផលក្នុងស្រុកសរុបយ៉ាងហោចណាស់ ១០% ក្នុងមួយឆ្នាំ ក្នុងដំណាក់កាល ២០២៦-២០៣០។ អត្ថបទនេះបានធ្វើអត្ថាធិប្បាយថា វៀតណាមកំពុងខិតខំអភិវឌ្ឍន៍គំរូកំណើនសេដ្ឋកិច្ចថ្មី ដែលវិស័យឯកជនត្រូវបានកំណត់ជាចំណុចកណ្តាល និងសេដ្ឋកិច្ចរដ្ឋដើរតួនាទីនាំមុខគេ។

នៅក្នុងផ្នែកព័ត៌មានដែលមានចំណងជើងថា «វៀតណាមបើកមហាសន្និបាតលើកទី១៤ របស់បក្ស៖ ការសម្រេចលើជោគវាសនារបស់ប្រទេសជាតិ ជ្រើសរើសថ្នាក់ដឹកនាំថ្មីសម្រាប់អាណត្តិ ៥ ឆ្នាំ» ទូរទស្សន៍ជាតិកម្ពុជា (TVK) បានរាយការណ៍ថា មហាសន្និបាតបានបើកជាផ្លូវការនៅទីក្រុងហាណូយ ដោយមានការចូលរួមពីប្រតិភូចំនួន ១.៥៨៦ នាក់ ដែលតំណាងឱ្យបក្ខជនជាង ៥,៦ លាននាក់ទូទាំងប្រទេស។ មហាសន្និបាតនឹងពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗ ព្រមទាំងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤ផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានធ្វើកិច្ចពិភាក្សាលើឯកសារនៃមហាសន្និបាត ក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ លឿង គឿង។

Top