• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ទីរពេទ្យ Bach Mai សាខាខេត្តនិញប៊ិញ៖ ពង្រីកការទទួលបានសេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជន

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន វ៉ាន់ថាំង បានស្នើថា នាពេលខាងមុខ មន្ទីរពេទ្យបន្តកែលម្អគោលនយោបាយ អភិវឌ្ឍន៍ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាល... ដើម្បីធ្វើឱ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យកម្រិតខ្ពស់ តាមនោះកែលម្អការថែទាំសុខភាពសម្រាប់ប្រជាជន។
ទិដ្ឋភាពទូទៅនៃសាខាមន្ទីរពេទ្យ Bach Mai នៅខេត្តនិញប៊ិញ។ រូបថត៖ VOV

មន្ទីរពេទ្យ Bach Mai សាខាខេត្តនិញប៊ិញ បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនាថ្ងៃទី ២៦ ខែមិថុនា ដែលជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងធានាសមភាពក្នុងការថែទាំសុខភាពសម្រាប់ប្រជាជននៅភាគខាងត្បូងនៃតំបន់ដីសណ្ដទន្លេក្រហម និងភាគខាងជើងនៃតំបន់ភាគកណ្ដាល។

នៅក្នុងពិធីបើកសម្ពោធសាខាមន្ទីរពេទ្យ Bach Mai នៅខេត្តនិញប៊ិញ នាព្រឹកថ្ងៃទី ២៦​ មិថុនា លោកសាស្ត្រាចារ្យរង បណ្ឌិត Dao Xuan Co នាយកមន្ទីរពេទ្យ Bach Mai បានឲ្យដឹងថា ប្រព័ន្ធអភិបាលកិច្ច នីតិវិធីវិជ្ជាជីវៈ ស្តង់ដារគុណភាព និងសកម្មភាពពិនិត្យនិងព្យាបាលទាំងអស់នៅសាខាថ្មីនេះ គឺស្រដៀងគ្នានឹងមន្ទីរពេទ្យនៅរដ្ឋធានីហាណូយ ដោយធ្វើតាមគំរូ "មន្ទីរពេទ្យ Bach Mai តែមួយ - ស្តង់ដារគុណភាពតែមួយ"។

“យើងបានដាក់ចេញគោលដៅកសាងសាខានៅខេត្តនិញប៊ិញ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឯកទេសឈានមុខគេនៅក្នុងប្រទេសវៀតណាម ហើយក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រដ៏មានកិត្យានុភាពមួយនៅក្នុងតំបន់និងលើពិភពលោកជាបណ្ដើរៗ”។

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន វ៉ាន់ថាំង បានស្នើថា នាពេលខាងមុខ មន្ទីរពេទ្យបន្តកែលម្អគោលនយោបាយ អភិវឌ្ឍន៍ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាល... ដើម្បីធ្វើឱ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យកម្រិតខ្ពស់ តាមនោះកែលម្អការថែទាំសុខភាពសម្រាប់ប្រជាជន។

មន្ទីរពេទ្យ Bach Mai សាខាខេត្តនិញប៊ិញ មានផ្ទៃដីជាង ១២ ម៉ឺនម៉ែត្រការ៉េ ជាមួយនឹងសមត្ថភាពផ្ទុកគ្រែចំនួន ១០០០។ ក្នុងថ្ងៃបើកសម្ពោធ មន្ទីរពេទ្យបានទទួលប្រជាពលរដ្ឋរាប់ពាន់នាក់ដែលមកពិនិត្យសុខភាពនិងព្យាបាល៕

តាម​ vovworld.vn/km-KH

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top