• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សស្លាប់ជាង៣,៧លាននាក់ដោយសារជម្ងឹរាតត្បាតកូវីដ ១៩ លើទូទាំងពិភពលោក

យោងតាមការធ្វើស្ថិតិលើគេហទំព័រ worldometers.info បានបង្ហាញថា គិតរហូតដល់ព្រឹកថ្ងៃទី៦ ខែមិថុនា លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួនជាង១៧៣,៧លានករណី ក្នុងនោះករណីស្លាប់មានចំនួនជាង៣,៧លានករណី។

ស្ថានភាពជម្ងឺរាតត្បាតនៅឥណ្ឌាមាននិន្នាការវិជ្ជមានជាងមុន ដោយសារអត្រាអ្នកឆ្លងជម្ងឺនៅទីក្រុងធំៗបានថយចុះ។ ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំរុស្ស៊ី លោក Tovar da Silva Nunes បានឲ្យដឹងថា ប្រទេសនេះគ្រោងនឹងផលិតវ៉ាក់សាំងប្រភេទ Sputnik V របស់រុស្ស៊ីក្នុងបរិមាណយ៉ាងហោចណាស់ ៨ លានដូស ជារៀងរាល់ខែ។ លោក Nunes ក៏បានក្រើនរំលឹកថា វ៉ាក់សាំងនឹងមិនត្រឹមតែត្រូវបានប្រើប្រាស់នៅប្រទេសនេះប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅកាន់ប្រទេសអាមេរិកឡាទីនផ្សេងៗទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top