• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មតិរបស់អ្នកបោះឆ្នោតស្តីពីការសួរដេញដោលរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung


 ទិដ្ឋភាពនៃសម័យសួរដេញដោល

ក្នុងសម័យឆ្លើយការសួរដេញ ដោលរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Dinh Tien Dung នាព្រឹកថ្ងៃទី១​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧  ដែ​លទាក់ទាញការតាមដានរបស់អ្នកបោះឆ្នោត​ទូទាំង​ប្រទេស។ មតិ​របស់​អ្នក​បោះឆ្នោត​ភាគ​ច្រើន​គឺវាយតម្លៃ​ខ្ពស់​នូវគុណភាព​នៃ ជំនួបសួរដេញ​ដោលនេះ​និងខ្លឹមសារនៃចម្លើយរបស់រដ្ឋ​មន្ត្រី។

​អ្នកបោះឆ្នោត Hoang Kim Ngan នៅខ័ណ្ឌទី១ ទីក្រុងហូជីមិញបានចាត់ទុកថា ​រដ្ឋមន្ត្រី Dinh Tien Dung បាន​ឆ្លើយ​ច្បាស់​នូវបញ្ហាដែលអ្នកបោះឆ្នោត​លើក ឡើង ដូចជាបញ្ហាគ្រប់គ្រងព​ន្ធ គ្រប់គ្រងបំណុ​លសាធារណ ជា​ដើម​៖​

“ខ្ញុំចាត់ទុកថា ដំណោះស្រាយដែលលោក​រដ្ឋមន្ត្រីលើកឡើងនោះ​គឺអាច សម្រេចបាន ជាពិសេសគឺការ​រួម​សហការ​ជាមួយក្រសួង​ស្ថាប័ននានា​ក្នុងការ អនុវត្តការកែទម្រង់បែ​បបទរដ្ឋបាល ពោលគឺ​អនុវត្ត​ច្រកទ្វារ​តែមួយ​និងច្រកទ្វា​រ​អាស៊ានតែ​មួយ ដែលនាំមកនូវផលប្រ​យោន៍ជាក់​ស្តែង​សម្រាប់​សហគ្រាសវៀត​​ណាម។ លោក​រដ្ឋមន្ត្រី​ក៏បានលើក​ឡើងការលំបាក​​ក្នុងការ​រួមសហការ​ជាមួយ ក្រសួ​ងស្ថាប័ន ក្នុងការ​តភ្ជាប់​អំពីបែប​បទ​រដ្ឋ​បាល​និងត្រួតពិនិត្យ​ជំនាញ”។

អ្នកបោះឆ្នោតក៏មានបំណងថា ​ការពិភាក្សានានារបស់រដ្ឋសភា​ នឹងបំភ្លឺ ច្បាស់រាល់បញ្ហា​ដែលអ្នក​បោះឆ្នោត​យកចិត្ត​ទុក​ដាក់ ដើម្បីស្វែងរកដំណោះ ស្រាយ​ប្រកបដោយប្រសិទ្ធភាព៕

 

​តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top