• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈដ្ឋានមន្ត្រី EUនិងអាមេរិកពិភាក្សាអំពីបញ្ហាសន្តិសុខអឺរ៉ុប

តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុបលោក Josep Borrell និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឯកភាពថា រាល់ការចរចានាពេលអនាគតជាមួយរុស្ស៊ី ស្តីពីសន្តិសុខអឺរ៉ុប នឹងបានប្រព្រឹត្តទៅដោយមានការសម្របសម្រួល និងការចូលរួមរបស់ EU ។

តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell  និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken។
(ប្រភព៖it.usembassy.gov )


នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ២២ ខែធ្នូ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុប(EU) លោក Josep Borrell និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឯកភាពថា រាល់ការចរចានាពេលអនាគតជាមួយរុស្ស៊ី ស្តីពីសន្តិសុខអឺរ៉ុប នឹងបានប្រព្រឹត្តទៅដោយមានការសម្របសម្រួល និងការចូលរួមរបស់ EU ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថាប័នទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប(EEAS) បានឲ្យដឹងថា មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបនិងអាមេរិកបានកត់សម្គាល់លើសំណើរបស់រុស្ស៊ីដែលបាននាំចេញកាលពីសប្តាហ៍មុន ទាក់ទងនឹងគោលជំហររបស់ទីក្រុងម៉ូស្គូ អំពីកិច្ចព្រមព្រៀងសន្តិសុខថ្មីដែលអាចធ្វើទៅបាននៅទ្វីបអឺរ៉ុប។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើទំនាក់ទំនងភាពជាដៃគូយូរអង្វែងរបស់អាមេរិកនិង EU ហើយបានប្តេជ្ញាចិត្តរួបរួមគ្នាចំពោះសន្តិសុខអន្តរអាត្លង់ទិក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម។ មេដឹកនាំទាំងពីរបានយល់ព្រមថា រាល់ការពិភាក្សាណាមួយស្តីពីសន្តិសុខអឺរ៉ុប នឹងត្រូវបានប្រព្រឹត្តទៅដោយមានការសម្របសម្រួល និងការចូលរួមពីសហភាពអឺរ៉ុប។

លើសពីនេះទៀត លោក Borrell បានបញ្ជាក់ថា EU ជឿជាក់លើសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក្នុងការការពារផលប្រយោជន៍របស់ខ្លួន នៅក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី ស្តីពីសន្តិសុខអឺរ៉ុប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top