• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធដែលជារតនសម្បត្តិមួយរបស់ប្រទេសឥណ្ឌាបានមកដល់ប្រទេសវៀតណាមនៅថ្ងៃទី ២ ឧសភា ដើម្បីដាក់តាំងបង្ហាញក្នុងឱកាសមហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិ (Vesak) ឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី ៦-៨ ខែឧសភា។

នាថ្ងៃទី ២ ឧសភា ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានធ្វើដំណើរតាមជើងហោះហើរពិសេសដែលរៀបចំដោយរដ្ឋាភិបាលឥណ្ឌាមកកាន់ទីក្រុងហូជីមិញ ដោយអមដំណើរមន្ត្រី និងគណៈប្រតិភូឥណ្ឌា មកចូលរួមមហាពិធីវិសាខបូជាឆ្នាំ ២០២៥។ ក្នុងរយៈពេល ២០ ថ្ងៃនៅប្រទេសវៀតណាម (ចាប់ពីថ្ងៃទី ២-២១ ឧសភា) ព្រះសារីរិកធាតុរបស់ព្រះពុទ្ធនឹងត្រូវបានដង្ហែឆ្លងកាត់ខេត្ត-ក្រុងចំនួន ៤ គឺ ទីក្រុងហូជីមិញ ខេត្ត តៃនិញ ទីក្រុងហាណូយ និងខេត្ត ហាណាម ដើម្បីឲ្យប្រជាជនវៀតណាមនិងគណៈប្រតិភូដែលចូលរួមមហាពិធីវិសាខបូជា ២០២៥ អាចគយគន់។ លោកបណ្ឌិត Abhijit Halder អគ្គនាយកសហព័ន្ធពុទ្ធសាសនាអន្តរជាតិ បានឲ្យដឹងថា៖

“ព្រះសារីរិកធាតុរបស់ព្រះពុទ្ធមានអត្ថន័យជានិមិត្តរូប ដែលត្រូវបានចាត់ទុកថាជាតំណាងរបស់ព្រះពុទ្ធ។ រដ្ឋាភិបាលឥណ្ឌាមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចាត់វិធានការជាច្រើនក្នុងការថែរក្សា និងរៀបចំផែនការលម្អិតជាច្រើន មុនពេលនាំព្រះសារីរិកធាតុទៅដាក់តាំងបង្ហាញនៅក្រៅប្រទេស។ ខ្ញុំគិតថា នេះជាឱកាសពិសេសសម្រាប់ប្រជាជនវៀតណាម ដើម្បីអាចគយគន់ និងបូជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធ ដូចជាព្រះអង្គនៅមានព្រះជន្ម និងបានមកដល់ប្រទេសវៀតណាមក្នុងឱកាសមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ គឺជាឱកាសដើម្បីឧទ្ទេសនាមអំពីរូបភាពនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក

មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ គឺជាឱកាសដើម្បីឧទ្ទេសនាមអំពីរូបភាពនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក

តាមនោះ មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ មានការចូលរួមពីប្រតិភូក្នុងស្រុកប្រមាណ ១៥០០ នាក់ និងប្រតិភូអន្តរជាតិប្រមាណ ១៣០០ នាក់មកពីប្រទេស និងដែនដីចំនួន ៨៥ រួមទាំងប្រមុខរដ្ឋ និងមេដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។

Top