នៅក្នុងជំនួបបន្ទាប់ពីពិធីផ្លូវការ ព្រះមហាក្សត្រនរោត្តមសីហមុនី បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ង្វៀន មិញវូ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជា ណាចក្រកម្ពុជា ដោយជឿជាក់ថា ជាមួយនឹងបទពិសោធន៍ការងារដ៏ទូលំទូលាយ លោកឯក អគ្គរដ្ឋទូតនឹងមានអាណត្តិដ៏ជោគជ័យមួយ និងរួមចំណែកជាវិជ្ជមានជាច្រើនដល់ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។ ព្រះមហាក្សត្រទ្រង់បញ្ជាក់ថា កម្ពុជាចងចាំ ជានិច្ចនូវគុណូបការៈ របស់វៀតណាមក្នុងការតស៊ូរំដោះជាតិ ដែលបានជួយកម្ពុជាឱ្យ រួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយមានបំណងចង់ឲ្យទំនាក់ទំនងរវាង ប្រទេសទាំងពីរនឹងបន្តត្រូវបានថែរក្សានិងអភិវឌ្ឍន៍។ ព្រះមហាក្សត្រទ្រង់ក៏បានវាយ តម្លៃខ្ពស់ចំពោះការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់វៀតណាម ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ប្រជាជនវៀតណាមនឹងបន្តទទួលបាន ជោគជ័យជាច្រើនបន្ថែមទៀត។