• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍អន្តរជាតិផ្នែកវេជ្ជសាស្ត្រវៀតណាមឆ្នាំ២០២០

នៅពិព័រណ៍លើកនេះមានការចូលរួមរបស់ស្ដង់ទំនិញចំនួន ៥៥០ របស់អង្គភាពប្រមាណ៤៥០មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០។

ពិព័រណ៍អន្តរជាតិនៃផ្នែកវេជ្ជសាស្ត្រវៀតណាម (Vietnam Medi-pharm) លើកទី២៧ឆ្នាំ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ខែ ឧសភាឆ្នាំ២០២០នៅមណ្ឌលវប្បធម៌មិត្តភាព លេខ៩១វិថី Tran Hung Dao រដ្ឋធានីហាណូយ។

នៅពិព័រណ៍លើកនេះមានការចូលរួមរបស់ស្ដង់ទំនិញចំនួន ៥៥០ របស់អង្គភាពប្រមាណ ៤៥០ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣០។ បណ្ដាសហគ្រាសទាំងអស់បន្តឧទ្ទេសនាមពីការរីកចម្រើន សមិទ្ធផលថ្មីៗនៃផ្នែកវេជ្ជ សាស្ត្រវៀតណាមនិងពិភពលោក ព្រមទាំង ឃោសនាគោលជំហរ គោលនយោបាយ ច្បាប់របស់បក្ស រដ្ឋស្ដីពីការងារសុខាភិបាល កិច្ចសហប្រតិបតិ្ត ការវិនិយោគ ក៏ដូចជាស្នាដៃលេចធ្លោនានានៃផ្នែកសុខាភិបាលវៀតណាមក្នុងប៉ុន្មាន​ឆ្នាំកន្លងទៅផងដែរ។

ក្នុងរយៈពេលប្រព្រឹត្តទៅពិព័រណ៍ គណៈចាត់តាំងនឹងសហការជាមួយបណ្ដាក្រសួង ស្ថាប័ន សមាកមន៍និងអង្គភាពទាក់ទិននានា រៀបចំកិច្ចសន្ទនា កិច្ចប្រជុំនិងសិក្ខាសាលាវិទ្យាសាស្ត្រ។ រួមជាមួយគ្នានោះគឺសកម្មភាពពិគ្រោះយោបល់ ឃោសនា ផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំសុខភាពសហគមន៍និងការបង្ការប្រឆាំងអាសន្នរោគផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សហគ្រាសជប៉ុននៅវៀតណាម ទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ

សហគ្រាសជប៉ុននៅវៀតណាម ទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ

លទ្ធផលនៃការស្ទង់មតិថ្មីបំផុតបានបង្ហាញថា អត្រានៃសហគ្រាសជប៉ុនដែលកំពុងប្រតិបត្តិការនៅវៀតណាម ដែលត្រូវបានគេព្យាករណ៍ថា ទទួលបានប្រាក់ចំណេញក្នុងឆ្នាំ ២០២៥ គឺ ៦៧,៥% ដែលកើនឡើង ៣,៤ ពិន្ទុភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

Top