• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍សៀវភៅ "រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម"


ពិព័រណ៍សៀវភៅ “រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម” (រូបថត៖ thanhuytphcm.vn)
 

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ នាយកដ្ឋាន បោះពុម្ពផ្សាយ បានសហការជាមួយនាយកដ្ឋានសារព័ត៌មាននិងបោះពុម្ពផ្សាយ នៃបណ្ណាល័យជាតិវៀតណាមរៀបចំ ការតាំងពិព័រណ៍អនឡាញ “រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម”។ ការតាំងពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ខែកញ្ញាដល់ថ្ងៃទី ១៥ ខែកញ្ញា។
 
ការតាំងពិព័រណ៍នេះបានដាក់តាំងបង្ហាញ នូវឯកសារជាង ១០០០ ច្បាប់អំពីសៀវភៅ រូបថត វីដេអូ និងសម្រាំងតែមរបស់អង្គភាពបោះពុម្ភផ្សាយជាង ៥០។ អញ្ជើញថ្លែងនៅក្នុងពីធីនេះ លោក Hoang Vinh Bao អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍បានសង្កត់ធ្ងន់ថា៖ “តាមរយៈការតាំងពិព័រណ៍ និងឧទ្ទេសនាមសៀវភៅ ឯកសារនៅឯពិព័រណ៍សៀវភៅ រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាមនោះ ក្រសួងព័ត៌មាននិងទូគមនាគមន៍មានគោលបំណងចង់ចូលរួមចំណែកអប់រំប្រពៃណីបដិវត្ត ព្រមទាំង បញ្ជាក់នូវជំនឿរបស់ប្រជាជនអំពីតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនិងមាគ៌ាឈានទៅរកសង្គមនិយមដែលលោកប្រធានហូជីមិញបានជ្រើសរើស។ ទន្ទឹមនឹងនេះ អះអាងនូវការចូលរួមចំណែករបស់ផ្នែកបោះពុម្ភផ្សាយវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយម”៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top