• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិនិត្យពិធីហ្វឹកហ្វឺនស្ដីពីវិធានការការពារសប្តាហ៍ជាន់ខ្ពស់ APEC


 ពិនិត្យពិធីហ្វឹកហ្វឺនស្ដីពីវិធានការការពារសប្តាហ៍ជាន់ខ្ពស់ APEC  

នាថ្ងៃទី២២ ខែ​តុលា ឆ្នាំ​​២០១៧ នៅទីក្រុង Da Nang អនុគណៈកម្មការសន្តិសុខ ​និងសុខាភិបាល ​APEC ជាតិបាន​រួមសហការ​ជាមួយស្ថាប័នមានសមត្ថកិច្ច​ទីក្រុង Da Nang រៀបចំការពិនិត្យ​ពិធី​ហ្វឹកហ្វឺន​ស្ដីពី​វិធាន​ការការ​ពារ​សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧។ ចូលរួមពិធីហ្វឹកហ្វឺននេះ​ មានកម្មភិបាល យុទ្ធជន​រាប់ពាន់​នាក់ រួមទាំង​ប្រព័ន្ធមធ្យោបាយ​ទំនើបចំណុះបណ្ដាអង្គភាព នៃក្រសួងនគរបាល និងក្រសួងការពា​រប្រទេស។ ពិធី​ហ្វឹកហ្វឺន​នេះ មាន​២​ផ្នែក៖ ផ្នែកទី ១ គឺការដង្ហែក្បួនម​ធ្យោបាយ និងលើកសរសើរ​កងកម្លាំង​នៃបណ្ដា​អង្គភាព​ចូល​រួម​ការពារស​ប្តាហ៍ជាន់ខ្ពស់ APEC  ផ្នែកទី ២ គឺការដោះស្រាយរាល់​ស្ថានភាព​ប្រឆាំងភេរវកម្ម និង ជួយ​សង្គ្រោះ​​ចំណាប់ខ្មាំង​នៅក្នុងអគារខ្ពស់ ៗ និងនៅលើផ្ទៃ​ទឹក។ បន្ទាប់​ពីការពិនិត្យ គណៈចាត់​តាំងកម្ម​វិធិហ្វឹក​ហ្វឺន​ បានបើកកិច្ចប្រជុំដកបទពិសោធន៍សម្រាប់ពិ​ធីហ្វឹកហ្វឺន ជាផ្លូវការដែលនឹងប្រព្រឹត្តិទៅនាថ្ងៃ​ទី ២៤​ តុលា ។

នាថ្ងៃទី២២ ខែតុលា ​វគ្គផ្តាច់ព្រ័ត្រការប្រឡងនិស្សិត​ Da Nang ជាមួយ APEC ២០១៧ ដោយមហាវិទ្យា​ល័យ​ Da Nang រៀបចំឡើងបានបិទបញ្ចប់។ ​ជាលទ្ធផល និស្សិតមក​ពីមហា​វិទ្យាល័យ​គរុកោសល្យ ទទួលបាន​ពានរង្វាន់​លេខ ១ មហាវិទ្យាល័យសេដ្ឋកិ​ច្ចទទួលបានពានរង្វាន់លេខ​ ២ មហាវិទ្យាល័យ​ភាសាបរទេស និង​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ឱសថសាស្ត្រ Da Nang ទទួលបានពានរង្វាន់​លេខ ៣៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top