• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីសម្ពោធរោងចក្រ LNG ដំបូងគេរបស់វៀតណាម៖ ដាក់គ្រឹះសម្រាប់ទីផ្សារថាមពលដើរដោយឧស្ម័នធម្មជាតិរបស់ប្រទេសជាតិ

នាព្រឹកថ្ងៃទី១៤ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញឈីញ បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធ និងប្រតិបត្តិការពាណិជ្ជកម្មនៃរោងចក្រអគ្គិសនី ញើនត្រាច លេខ ៣ និងរោងចក្រអគ្គិសនី ញឺនត្រាចលេខ ៤ នៅក្នុងខេត្តដុងណាយ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងពិធីសម្ពោធ (រូបថត៖ VNA)

នេះគឺជាចង្កោមគម្រោងដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើប្រាស់ឧស្ម័នធម្មជាតិរាវ (LNG) នាំចូល ដែលជាជំហានឈានមុខគេនៅក្នុងផែនទីបង្ហាញផ្លូវដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្រេចគោលដៅនៃការបំភាយឧស្ម័នសុទ្ធសូន្យនៅឆ្នាំ២០៥០។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងពិធីសម្ពោធ (រូបថត៖ VNA)

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ប្រតិបត្តិការពាណិជ្ជកម្មនៃរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ញឺនត្រាចលេខ ៣ និងញឺនត្រាចលេខ ៤ ដែលជារោងចក្រអគ្គិសនីឧស្ម័នធម្មជាតិរាវដំបូងគេរបស់ប្រទេសវៀតណាម បានដាក់មូលដ្ឋានគ្រឹះសម្រាប់ទីផ្សារអគ្គិសនីរបស់ប្រទេសជាតិ។ យោងតាមលោកនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍នេះក៏ជាការផ្លាស់ប្ដូរជាមូលដ្ឋានមួយនៅក្នុងការគិត គំរូ និងនិន្នាការអភិវឌ្ឍន៍របស់ប្រទេសវៀតណាមសម្រាប់ប្រភពថាមពលបៃតង ប្រកបដោយចីរភាព និងទំនើប។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ភាពជោគជ័យនៃគម្រោងរោងចក្រអគ្គិសនីញឺន ត្រាចទាំងពីរ គឺជាកម្លាំងចលករ ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាម បន្តអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិសំខាន់ៗនាពេលអនាគត ជាមួយនឹងទំហំធំជាង បច្ចេកវិទ្យាទំនើបជាង ស្តង់ដារខ្ពស់ជាង ផលិតភាព និងគុណភាពខ្ពស់ជាង។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ពីគំរូនេះ ប្រទេសវៀតណាមនឹងបន្តយកឈ្នះលើកម្ពស់ថ្មី និងកំណត់ត្រាថ្មីទាក់ទងនឹងគុណភាព វឌ្ឍនភាព សុវត្ថិភាព អនាម័យ និងការប្រកួតប្រជែងផ្នែកតម្លៃ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top