ព័ត៌មាន
ពិធីរំលឹកវិញ្ញាណក្ខន្ធនិងពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៦ កក្កដា
ពិធីបញ្ចុះសពអគ្គលេខាបក្ស Nguyen Phu Trong គ្រោងនឹងប្រព្រឹត្តទៅនៅម៉ោង ១៥ ថ្ងៃទី ២៦ ខែកក្កដា នៅឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ។
ចាប់តាំងពីព្រឹកថ្ងៃនេះមក ផ្លូវជាច្រើនដែលក្បួនរថយន្តដឹកមឈូសលោកអគ្គ លេខាបក្សធ្វើដំណើរឆ្លងកាត់ត្រូវបានដាក់របាំងការពារ ហើយចិញ្ចើមផ្លូវត្រូវបានបោសសម្អាតដើម្បីបម្រើប្រជាជនដែលមកជម្រាបលាលោកអគ្គលេខាបក្ស។
មុននោះ នាព្រឹកថ្ងៃដដែល ប្រជាជនរាប់ពាន់នាក់ តំណាងប្រទេស គណបក្ស នយោបាយ អង្គការអន្តរជាតិ គណៈប្រតិភូការទូតប្រចាំវៀតណាម និងគណៈប្រតិភូ មូលដ្ឋាននានា បានបន្តមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅផ្ទះបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong ទីក្រុងហាណូយ; សាល ប្រជុំ Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ៕





