ព័ត៌មាន
ពិធីរំលឹកខួបលើកទី៤៥ ទិវាដែលលោកប្រធាន Fidel Castro មកបំពេញទស្សន កិច្ចនៅតំបន់រំដោះភាគខាងត្បូងវៀតណាម
នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Dong Ha ខេត្ត Quang Tri ភាគ កណ្ដាលនៃប្រទេសវៀតណាម បានប្រព្រឹត្តទៅនូវពិធីរំលឹកខួបលើកទី៤៥ ទិវាដែលលោក ប្រធានគុយបា Fidel Castro មកបំពេញទស្សនកិច្ចនៅតំបន់រំដោះភាគខាងត្បូង វៀតណាមនៃខេត្ត Quang Tri។
ថ្លែងនៅពិធីនេះ តំណាងអចិន្ត្រៃយ៍នសគណៈលេខាវៀតណាមលោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា លោកប្រធាន Fidel ជាមិត្តដ៏មានឥទ្ធិពលមួយរូបរបស់ ប្រទេសវៀតណាម ជាអ្នកដែលបានរួមជាមួយលោកប្រធានហូជីមិញកសាងគ្រឹះ ស្ថាននិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏ស្មោះត្រង់និងគ្រប់វិស័យរវាងវៀតណាមនិងគុយបា។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនាឆ្នាំ ១៩៧៣ក៏ដូចជាដំណើរទស្សនកិច្ចផ្សេងៗនៅវៀតណាមរបស់លោកប្រធាន Fidel សុទ្ធតែបន្សល់ទុកមកនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតក្នុងដួងចិត្ត របស់ប្រជាជនវៀតណាមគ្រប់រូប។ លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា៖
“ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធាន Fidel Castro គឺជា និមិត្តរូបមួយនៃចំណងសាមគ្គីភាពនិងការគាំទ្ររបស់ចលនាអន្តរជាតិចំពោះវៀតណាម។ នេះជាឱកាសដើម្បីឲ្យយើងសម្ដែងនូវការដឹងគុណចំពោះលោកប្រធាន Fidel ចំពោះប្រទេសគុយបា ក៏ដូចជាចំពោះមិត្តភក្តិអន្តរជាតិ កម្លាំង ស្នេហាសន្តិភាពសេរីភាពនិងយុត្តិធម៌លើពិភពលោក ដែលបានប្រកៀកស្មានិង គាំទ្រវៀត ណាមក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ។ ការគាំទ្រនិងចែករំលែក របស់គុយបាក៏ដូចជាមិត្តភក្តិអន្តរជាតិជាកម្លាំងចលករសំខាន់នៃជ័យជំនេះរបស់បដិវត្តន៍វៀតណាមក្នុងសម័យកាលសង្គ្រាមក៏ដូចជាក្នុងសម័យកាលសន្តិភាពផងដែរ។ បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងជានិច្ចកាលចងចាំនិងគោរពរាល់ មនោសញ្ចេតនាដ៏ថ្លៃថ្លាទាំងអស់នោះ”។
ចំណែកឯ លោក Salvado Valdes Mesa អនុប្រធានទីមួយក្រុម ប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបាបានសម្ដែងការចាប់អារម្មណ៍ចំពោះ រូបភាពនៃលោកប្រធាន Fidel បក់ទង់រំដោះក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ដោយចាត់ទុកថា នោះគឺជានិមិត្តរូបនៃចំណងសាមគ្គីភាពដ៏ស្មោះត្រង់រវាង ប្រជាជាតិទាំងពីរ។
ក្នុងឱកាសនេះដែរ នាព្រឹកថ្ងៃទី១៥ កញ្ញា ខេត្ត Quang Tri បានរៀបចំពិធី បើកសម្ពោធឧទ្យាន Fidel។ ដោយមានទំហំផ្ទៃដីចំនួន១៦ ហិកតា ឧទ្យាន Fidel ជាសំណង់ដែលបង្ហាញនូវមនោសញ្ចេតនារបស់ប្រជាជន Quang Tri ចំពោះ លោកប្រធាន Fidel Castro៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម