• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីផ្តល់រង្វាន់ដល់អត្តពលិកអត្តពលកម្មវៀតណាមដែលទទួលបានស្នាដៃខ្ពស់នៅស៊ីហ្គេម ៣០

នារសៀលថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ មូលនិធិជួយឧបត្ថម្ភទេពកោសល្យវ័យក្មេងវៀតណាម, កាសែត Tien Phong និងសហព័ន្ធអត្តពលកម្មវៀតណាមបានរួមសហការគ្នា រៀបចំពិធីប្រគល់រង្វាន់ដល់អត្តពលិកនៃក្រុមអត្តពលកម្មវៀតណាមដែលដណ្តើមបានស្នាដៃឆ្នើម នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣០ ឆ្នាំ ២០១៩ (ស៊ីហ្គេម ៣០)។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣០ ក្រុមអត្តពលកម្មវៀតណាមបានឈរនៅចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍ ដោយទទួលបានមេដាយមាស ១៦ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និងមេដាយសំរឹទ្ធ ១០ គ្រឿង។ អគ្គនាយកដ្ឋានអប់រំកាយនិងកីឡា បានផ្តល់រង្វាន់ជាប្រាក់ចំនួន ១០ លានដុង សម្រាប់កីឡាករឈ្នះមេដាយមាស, ចំនួន ៧ លានដុងសម្រាប់កីឡាករឈ្នះមេដាយប្រាក់និង ៥ លានដុងសម្រាប់កីឡាករឈ្នះមេដាយសំរឹទ្ធផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top