ពិធីប្រគល់ពានរង្វាន់“អង្គភាពអាជីវកម្មដើម្បីពលករឆ្នាំ២០១៦”
នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សហព័ន្ធពលករវៀតណាមបានរួមសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមរៀបចំពិធីប្រគល់ពានរង្វាន់ “អង្គភាពអាជីវកម្ម ដើម្បីពលករឆ្នាំ២០១៦”សម្រាប់អង្គភាពអាជីវកម្មចំនួន១៥។ នេះជាអង្គភាពអាជីវកម្ម ដើរមុខគេ ដែលខិតខំប្រឹងប្រែងកែលំអបរិយាកាសការងារ យកចិត្តទុកដាក់ជីវភាពរស់ នៅទាំងខាងសំភារៈនិងខាងស្មារតីរបស់កម្មករសំដៅ ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព។ ថ្លែងមតិនៅក្នុងពិធីនេះ ប្រធានសហព័ន្ធពលករវៀតណាម លោក Bui Van Cuong បានឲ្យដឹងថា៖
“ពានរង្វាន់អង្គភាពអាជីវកម្ម ដើម្បីពលករទទួលបានការជួយជ្រោមជ្រែងយ៉ាងសកម្ម ពីមជ្ឈដ្ឋានអង្គភាពអាជីវកម្មនិងអាជីវករ។ អង្គភាពអាជីវកម្មដែលទទួលបានពានរង្វាន់នេះមិនត្រឹមតែពង្រីកបានប្រសិទ្ធិភាពការងារប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយនូវឥទ្ធិពលរបស់ខ្លួនទៀតផង រួមចំណែកបង្កើតឡើងសហគមន៍អង្គភាពអាជីវកម្ម ដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ”។
ប្រធានសហព័ន្ធពលករវៀតណាម លោក Bui Van Cuong បានអះអាងថា ពានរង្វាន់នេះបាននាំមកជូនលករសិទ្ធិធានា នៅកម្រិតខ្ពស់និងវប្បធម៌អង្គភាពអាជីវកម្មផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម