ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយតំណាងចូលរួមក្នុងពិធី
ពិធីប្រកាសសៀវភៅមាសច្នៃប្រឌិត វៀត ណាមឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែសីហា នៅទីក្រុងហាណូយ។ សមាជិកការិយាល័យនយោបាយនិងជាប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមក្នុងពិធីនេះ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ពិធីប្រកាសសៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យណាស់ ក្នុងឱកាសដែលប្រទេសជាតិទាំងមូល កំពុងអបអរសាទរយៈពេល ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ និងរយៈពេល ៧៤ ឆ្នាំ នៃបដិវត្តខែសីហានិងទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ការផ្លាស់ប្តូរថ្មីនិងភាពច្នៃប្រឌិតតែងតែជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍសង្គម។ នៅក្នុងយុគសម័យសាកលភាវូប នីយកម្មនិងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ហើយក្នុងបរិបទដែលពិភពលោកឈានចូលបដិវត្តឧស្សាហកម្មលើកទី ៤, ប្រទេសណាដែលមានការច្នៃប្រ ឌិតខ្ពស់និងសមត្ថភាពច្នៃប្រឌិតនឹងមានឱកាសជាច្រើនដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាពជាង។ យ៉ាងណាមិញ រដ្ឋវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែយកចិត្តទុកដាក់ដល់ការជំរុញការផ្លាស់ប្តូរថ្មីនិងការច្នៃប្រឌិត ជាពិសេសក្នុងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការរកឃើញនិងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស”។
នៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan, ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Chu Ngoc Anh រួមទាំងគណៈប្រតិភូបានប្រគល់រង្វាន់ជូនចំពោះអ្នកនិពន្ធនិងក្រុមអ្នកនិពន្ធដែលមានស្នាដៃច្នៃប្រឌិតនិងដំណោះស្រាយច្នៃប្រឌិតដែលត្រូវបានជ្រើសរើសសម្រាប់បោះពុម្ពផ្សាយនៅក្នុងសៀវ ភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ២០១៩។
សូមគូសបញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ចាប់តាំងពីពិធីប្រកាសជាសាធា រណៈជាលើកដំបូងនៅឆ្នាំ ២០១៦, ការជ្រើសរើស ការកែសម្រួលនិងការប្រកាសសៀវ ភៅមាសច្នៃប្រឌិតរបស់វៀតណាម ត្រូវបានអនុវត្តកាន់តែល្អប្រសើរ តាមវិធីសាស្រ្ត វិទ្យាសាស្ត្រ ដោយធានាលក្ខណៈបើកជំហរ តម្លាភាព និងទាក់ទាញការចូលរួមយ៉ាងសកម្មពីភ្នាក់ងារក្រសួង ស្ថាប័ននិងអង្គការមហាជន ពីថ្នាក់មជ្ឈឹមនិងមូលដ្ឋាននានាទូទាំងប្រទេស៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម