• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើក​ការតាំង​ពិព័រណ៍ “ហូជីមិញ - ឆាយាលក្ខណ៍មនុស្សម្នាក់”

អបអរសាទរទិវាបុណ្យជាតិទី ២ ខែកញ្ញា សារមន្ទីរហូជីមិញខេត្ត Thua Thien Hue នាព្រឹកថ្ងៃទី ៣១ ខែសីហា បានបើកការតាំងពិព័រណ៍ក្រោមប្រធានបទ “ហូជីមិញ - ឆាយាលក្ខណ៍មនុស្សម្នាក់”។
ការតាំងពិព័រណ៌នេះដូចជាការដឹងគុណរបស់ប្រជាជនវៀតណាមថ្ងៃនេះនិងថ្ងៃស្អែក ចំពោះលោកអ៊ំ ហូ ជាទីគោរពស្រឡាញ់។ រូបថត៖ Tuong Vi/VNA

ការតាំងពិព័រណ៍នេះបានឧទ្ទេសនាមគំនូរ រូបថត និងឯកសារជាង ២០០ ស្តីអំពីជីវិតនិងបុព្វហេតុបដិវត្តរបស់លោកលោកប្រធានហូជីមិញ។ ការតាំងពិព័រណ៍នេះរួមចំណែកជួយសាធារណជន ជាពិសេសជំនាន់វ័យក្មេងយល់ដឹងយ៉ាងជ្រាលជ្រៅអំពីជីវិត បុព្វហេតុ មនោគមវិជ្ជា សីលធម៌ និងរចនាបទហូជីមិញ - អគ្គមគ្គុទេសដ៏ឆ្នើម ដើម្បីបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិ មានចិត្តមេត្តាករុណា និងសាមញ្ញក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ខេត្ត Thua Thien Hue មានកិត្តិយសនិងមានមោទនភាពជាកន្លែងដែលបានផ្សារភ្ជាប់ជាមួយកុមារភាពនិងធំដឹងក្តីរបស់លោក ជាមួយនឹងសកម្មភាពស្នេហាជាតិដំបូង។ លោក Phan Thanh Hai ប្រធានមន្ទីរវប្បធម៌កីឡាខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “ស្រុកទេស Hue បានបន្សល់ទុកក្នុងគណធម៌ ក្នុងមនសិការ ក៏ដូចជាក្នុងការចងចាំរបស់លោកយ៉ាងជ្រាលជ្រៅណាស់។ ក្នុងឱកាសដ៏មានអត្ថន័យនេះរបស់ប្រទេសជាតិ យើងបានជ្រើសរើសប្រធានបទ “ហូជីមិញ-ឆាយាលក្ខណ៍មនុស្សម្នាក់” ដើម្បីបង្ហាញឲ្យឃើញនូវរូបភាពរបស់អគ្គមគ្គុទេសក៍ដ៏អស្ចារ្យប៉ុន្តែជិតស្និទ្ធរបស់ប្រទេសជាតិ ដើម្បីឲ្យសាធារណជន ភ្ញៀវទេសចរជាថ្មីម្តងទៀតបានដល់ដឹងថែមទៀតអំពីជីវិតនិងបុព្វហេតុរបស់ឥស្សរជនម្នាក់ ដែលជាអគ្គមគ្គុទេសក៍របស់ប្រទេសជាតិ”។

ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តិទៅរហូតដល់ចុងខែមករាឆ្នាំ ២០២៤ ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហៃផុង ត្រូវការកែលម្អគំរូកំណើនរបស់ខ្លួនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

Top