• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកសប្តាហ៍ទេសចរណ៍-ពាណិជ្ជកម្មទីក្រុងហូជីមិញ-តំបន់ដីសណ្តទន្លេ Cuu Long

នាយប់ថ្ងៃទី ២៩ ខែវិច្ឆិកានៅទីក្រុង Can Tho បានប្រព្រឹត្តទៅពិធីបើកសប្តាហ៍ទេសចរណ៍-ពាណិជ្ជកម្មទីក្រុងហូជីមិញ-តំបន់ ដី សណ្តទន្លេ Cuu Long ឆ្នាំ ២០២៤។
លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho ថ្លែងមតិក្នុងពិធីបើក (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ រួមទាំងសកម្មភាពតភ្ជាប់ពាណិជ្ជកម្មនៃអាជីវកម្ម ការតាំងពិព័រណ៍ផលិតផលប្រចាំខេត្ត/ក្រុង; កម្មវិធីវប្បធម៌ សិល្បៈនិងកីឡា; រៀបចំកន្លែងតាំងបង្ហាញ និងណែនាំផលិតផលពិសេស និងផលិតផល OCOP (កម្មវិធីឃំមួយផលិតផលមួយ); ណែនាំផលិតផលទេសចរណ៍ដល់ប្រជាជននិងភ្ញៀវទេសចរ។

លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា៖ “សប្តាហ៍ទេសចរណ៍-ពាណិជ្ជកម្មទីក្រុងហូជីមិញ និងតំបន់ដីសណ្តទន្លេ Cuu Long គឺជាសកម្មភាពសំខាន់មួយក្នុងឆ្នាំ ២០២៤។ តាមនោះ រួមចំណែកទាក់ទាញការវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្មនៃប្រទេសទាំងនេះ ជំរុញទេសចរណ៍ - ខ្សែសង្វាក់តម្លៃពាណិជ្ជកម្មរវាងទីក្រុងហូជីមិញ និងខេត្ត/ក្រុងចំនួន ១៣  នៅតំបន់ដីសណ្ដទន្លេ Cuu Long កាន់តែមាននិរន្តរភាពនិងមានប្រសិទ្ធភាព”។

នៅក្នុងពិធីបើក ប្រជាជនក្នុងតំបន់និងអ្នកទស្សនាអាចរីករាយជាមួយកម្មវិធីសិល្បៈពិសេសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top