• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកមហោស្រពនវានុវត្តន៍វៀតណាមឆ្នាំ ២០២២ នៅខេត្ត Lai Chau

echfest គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាល សម្រាប់ សហគមន៍ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។
  គណៈប្រតិភូ បើកមហោស្រពនវានុវត្តន៍វៀតណាមឆ្នាំ ២០២២ នៅ Lai Chau (រូបថត៖ Viet Hoang/TTXVN)  

នាយប់ថ្ងៃទី ២៨ ខែសីហា នៅមជ្ឈមណ្ឌលសន្និសិទ្ធវប្បធម៌ខេត្ត Lai Chau ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lai Chau បើកមហោស្រពនវានុវត្តន៍វៀតណាមឆ្នាំ ២០២២ នៅ Lai Chau (Techfest វៀតណាមឆ្នាំ ២០២២) ក្រោមប្រធានបទ “ក្តាប់ជាប់កាលានុវត្តន៍ ជំនះឧបសគ្គ បង់ប្រាថ្នាបោះជំហានទៅឆ្ងាយ”។

Techfest គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាល សម្រាប់សហគមន៍ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។ រហូតមកដល់ពេលនេះ ចលនាចាប់ផ្តើមនិងនវានុវត្តន៍បានរីកដុះដាលយ៉ាងខ្លាំងដល់ខេត្ត ក្រុងទូទាំងប្រទេស ដោយបានរៀបចំឡើងចំនួន ៨ លើកមកហើយ។ នេះគឺជាវេទិកាមួយដើម្បីភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត លើកកម្ពស់សកម្មភាពច្នៃប្រឌិត ជាពិសេសពីការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។

មហោស្រពនវានុវត្តន៍វៀតណាមឆ្នាំ ២០២២ នៅទីក្រុង Lai Chau គឺជាមូលដ្ឋានគ្រឹះសម្រាប់តំបន់ដើម្បីលើកកំពស់ និងអភិវឌ្ឍន៍ការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត; ទាក់ទាញធនធានអ្នកជំនាញ បញ្ញវន្ត សហគ្រិនក្នុងស្រុក ជនវៀតណាមនៅបរទេស ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មីនៅ Lai Chau និងភ្ជាប់ជាមួយព្រឹត្តិការណ៍ មហោស្រពនវានុវត្តន៍ដែលរៀបចំឡើងនៅចុងឆ្នាំនេះ។

មហោស្រពនវានុវត្តន៍វៀតណាមឆ្នាំ ២០២២ នៅទីក្រុង Lai Chau ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅខេត្ត Lai Chau ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា ដោយមានព្រឹត្តិការណ៍ជាច្រើន។  ទន្ទឹមនឹងនោះក៏មានការតាំងពិពណ៌បច្ចេកវិទ្យា ការបង្ហាញ និងណែនាំគម្រោងបង្កើតថ្មី ផលិតផលបច្ចេកវិទ្យា និងលើកតម្កើងដល់ម៉ាកសញ្ញាឯកអគ្គរដ្ឋទូតម៉ាកផលិតផលក្នុងមួយឃុំ ផលិតផលមួយ (OCOP) ក្នុងខេត្តមួយចំនួន៕

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top