• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកការដ្ឋានសាងសងនូវគម្រោងការដោះស្រាយបញ្ហាទឹកលិចដោយជំនោរនៅទីក្រុងហូជីមិញ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសងនូវគម្រោងការដោះស្រាយបញ្ហាទឹកលិចដោយជំនោរនៅ ទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅកំពុងផែ Lotus ខ័ណ្ឌទី៧ គណៈកម្មាធិការ​ទីក្រុង​ហូជីមិញ បាន​រួម​សហការ​ជាមួយ​សម្ព័ន្ធ​ក្រុម​ហ៊ុន Trung Nam រៀបចំពិធី​បើក​ការ​ដ្ឋានសាង​សង់ គម្រោង​ការដោះ​ស្រាយ​បញ្ហាទឹក​លិច​ ដោយជំនោរនៅទីក្រុងហូជីមិញ ដោយបានពិនិត្យលើកត្តាបម្រែបម្រួល​អាកាសធាតុ(ដំណាក់​កាល​ទី​១​)​។ គម្រោងការនេះមានទុនសរុបឡើងដល់១០ពាន់ពាន់លាន​ដុង ដែល​គ្រោងនឹងបញ្ចប់​ក្រោយ​រយៈ​ពេល​៣៦​ខែ​អនុវត្ត។ គោល​ដៅនៃគម្រោងការនេះ គឺគ្រប់គ្រងលើការលិច​ទឹក ដោយ​ជំនោរ​និង​ម្ចាស់​ការ​ទប់​ទល់​នឹង​បម្រែបម្រួល​អាកាស​ធាតុ​។ ថ្លែងមតិក្នុងពិ​ធីនា​យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖​ “ចំពោះគម្រោងការទាក់ទិនទៅ នឹងបម្រែបម្រួល​អាកាសធាតុ និងការ​កើន​ឡើង​កម្រិត​ទឹក​សមុទ្រនៅ​វៀតណាម​នោះ គឺបញ្ហាវិទ្យាសាស្ត្របច្ចេកវិទ្យា ដែលទាក់ទិនដល់ការ​សិក្សាស្រាវ​ជ្រាវនិង​គូប្លង់​គឺដើរ​តួនាទី​សំខាន់​ណាស់។ ដោយហេតុនេះខ្ញុំស្នើឲ្យថ្នាក់​ដឹក​នាំទី​ក្រុង​ហូជ​ជីមិញ រៀបចំ​និង​ត្រួត​ពិនិត្យ​ឲ្យបាន​ម្មត់​ចត់ ព្រមទាំងបច្ចុប្បន្នកម្ម​នូវព័ត៌មាន​ចាំបាច់។ ម្យ៉ាងវិញ​ទៀត បន្ត​អញ្ជើញ​អ្នកជំនាញ​ការ អ្នក​វិទ្យាសាស្ត្រ​រៀប​ចំ​ផែនការសំខាន់ៗ សម្រាប់អនុវត្តគម្រោងការឲ្យបានល្អ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top