មហាសន្និបាតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានី ហាណូយ ដោយមានការចូលរួមពីប្រតិភូចំនួន ១.៥៨៦ នាក់ ដែលតំណាងឱ្យបក្ខជនជាង ៥.៦លាននាក់ នៃបក្សកុម្មុយនិស្តវៀតណាម។ ប្រធានបទនៃមហាសន្និបាតនេះគឺ៖ «ក្រោមទង់បក្សដ៏រុងរឿង រួបរួមគ្នា ដើម្បីសម្រេចបានគោលបំណង អភិវឌ្ឍជាតិដោយជោគជ័យ នៅឆ្នាំ២០៣០; ការពឹងផ្អែកលើខ្លួនឯងជាយុទ្ធសាស្ត្រ ទំនុកចិត្តលើខ្លួនឯង និងវឌ្ឍនភាពដ៏រឹងមាំក្នុងយុគសម័យនៃការអភិវឌ្ឍជាតិ ដើម្បីសន្តិភាព ឯករាជ្យ លទ្ធិប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល និងការរីកចម្រើនឥតឈប់ឈរឆ្ពោះទៅរកសង្គមនិយម»។ ខាងក្រោមនេះគឺជារូបថត ដែលអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន បានថតក្នុងពេលព្រឹកនេះ៖














