• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យសមុទ្រខាញ់ហ័រ ឆ្នាំ ២០២៦៖ ផ្សព្វផ្សាយរូបភាពប្រទេសជាតិ ជំរុញទេសចរណ៍ សេដ្ឋកិច្ចសមុទ្រនិងសមាហរណកម្មអន្តរជាតិ

ពិធីបុណ្យសមុទ្រខាញ់ ហ័រ ឆ្នាំ ២០២៦ បានបើកនាយប់ថ្ងៃទី ១៧ ខែកក្កដា នៅសង្កាត់ ញ៉្ញាត្រាង ខេត្ត ខាញ់ហ័រ។
អនុប្រធានរដ្ឋ លោកស្រី វ៉ ធី អាញ សួន អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក។ រូបថត៖ VNA

អញ្ជើញថ្លែងនៅក្នុងពិធីបើក អនុប្រធានរដ្ឋ លោកស្រីវ៉ ធិ អាញ់សួន បានអះអាងថា ឆ្លងកាត់រយៈពេលជាង ១០ លើកដែលប្រព្រឹត្តទៅប្រកបដោយជោគជ័យ ពិធីបុណ្យសមុទ្រ ខាញ់ ហ័របានលើសពីព្រំដែននៃពិធីបុណ្យក្នុងស្រុក ដើម្បីក្លាយជាព្រឹត្តិការណ៍វប្បធម៌ សេដ្ឋកិច្ច និងកិច្ចការបរទេសដែលមានសារៈសំខាន់ជាតិ។ ពិធីបុណ្យនេះ បានរួមចំណែកដល់ការលើកតម្កើងវប្បធម៌នៃសមុទ្រ និងកោះវៀតណាម លើកកម្ពស់រូបភាពប្រទេសជាតិ ជំរុញទេសចរណ៍ សេដ្ឋកិច្ចសមុទ្រ និងសមាហរណកម្មអន្តរជាតិ។

អនុប្រធានរដ្ឋលោកស្រី វ៉ ធី អាញ សួន បានស្នើថា៖ "យើងត្រូវធ្វើជាអ្នកត្រួសត្រាយផ្លូវក្នុងការអនុវត្តការផ្លាស់ប្តូរបៃតងសម្រាប់សេដ្ឋកិច្ចសមុទ្រ។ យើងត្រូវតែរួមបញ្ចូលគ្នានូវការធ្វើអាជីវកម្ម និងការអភិរក្សដោយសុខដុមរមនា ព្រមទាំងគ្រប់គ្រង ប្រើប្រាស់ធនធាន និងលំហសមុទ្រប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ព្រមទាំងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេស យើងត្រូវតែអភិវឌ្ឍន៍ទេសចរណ៍សមុទ្រទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ សម្បូរដោយអត្តសញ្ញាណ។ ជំរុញការតភ្ជាប់ក្នុងតំបន់ ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបញ្ជាក់ពីម៉ាកទេសចរណ៍សមុទ្រវៀតណាមនៅលើផែនទីពិភពលោក"។

ពិធីបុណ្យសមុទ្រ ខាញ់ហ័រ ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃស្អែក មានសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍ចំនួន ៤០។ ស៊េរីព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិចំនួន ៦០០.០០០-៨០០.០០០ នាក់មកកាន់ ខាញ់ហ័រផងដែរ៕

តាម​ vovworld.vn/km-KH

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top