ពិធីបុណ្យនេះគឺសំដៅផ្សព្វផ្សាយតម្លៃវប្បធម៌ និងទេសចរណ៍ដ៏វិសេសវិសាល
របស់ថាងឡុង - ហាណូយ ហើយលើកតម្កើងសម្រស់ និងតម្លៃនៃផ្កាឈូកក្នុងជីវភាពវប្បធម៌វៀតណាម
ព្រមទាំងឧទ្ទេសនាមផលិតផលពីផ្កាឈូក និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច
និងទេសចរណ៍របស់រដ្ឋធានី។
ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការតាំងពិព័រណ៍ និងឧទ្ទេសនាមពូជផ្កាឈូកគំរូ របស់ទីក្រុងហាណូយ និងតំបន់ជាច្រើនទៀតទូទាំងប្រទេស; ការតាំងបង្ហាញសិប្បកម្មតម្បាញសូត្រពីសសៃឈូក សិល្បៈសរសេរអក្សរផ្ចង់និងគំនូរអំពីផ្កាឈូក ផលិតផលសិប្បកម្មវិចិត្រសិល្បៈដែលបំផុសគំនិតពីផ្កាផ្កាឈូក កន្លែងភ្លក់តែផ្កាឈូក និងការឧទ្ទេសនាមម្ហូបអាហារពីឈូកផងដែរ។ ជាពិសេស នាថ្ងៃទី ២៨ ខែមិថុនា នឹងមានកម្មវិធីក្បួនដង្ហែសិល្បៈក្រោមប្រធានបទ "ផ្កាឈូកនៅតាមដងផ្លូវ" ដោយមានអ្នកចូលរួមដែលស្លៀកពាក់អាវផាយប្រពៃណីវៀតណាមចំនួន ១០០០ នាក់ ដោយគួបផ្សំនឹងសកម្មភាពសិល្បៈតាមដងផ្លូវ និងការសម្តែងសិល្បៈប្រជាប្រិយដោយភ្ជាប់នឹងរូបភាពផ្កាឈូកផងដែរ៕





