• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យបាឡុងត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅឆ្នេរ Thang Binh (ខេត្ត Quang Nam)

ជាផ្នែកមួយនៃសកម្មភាព “មហោស្រពវប្បធម៌ និងកីឡាឆ្នេរសមុទ្រឆ្នាំ ២០២៣” ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា នៅខេត្ត Quang Nam ពិធីបុណ្យបាឡុងប្រព្រឹត្តទៅជាលើកដំបូងនៅឆ្នេរសមុទ្រ Thang Binh បានបង្កើតបរិយាកាសចម្រុះពណ៌ដែលទាក់ទាញអ្នកទស្សនាច្រើនកុះករ។
ស្រុក Thang Binh នឹងអភិវឌ្ឍន៍ការសម្តែងបាឡុង ឲ្យក្លាយជាផលិតផលទេសចរណ៍វិសេសវិសាលប្រចាំតំបន់។ (រូបថត៖ VOV) 

ការតាំងបង្ហាញបាឡុង ប្រព្រឹត្តទៅពីរដងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា នៅឆ្នេរសមុទ្រនៃភូមិ Duy Ha ឃុំ Binh Duong ស្រុក Thang Binh ខេត្ត Quang Nam។ បាឡុងចម្រុះពណ៌ជិត ២០ គ្រឿង ត្រូវបានរៀបចំដើម្បីហោះហើរលើឆ្នេរសមុទ្រដែលមានខ្យល់បក់ខ្លាំង។ តាមលោក Vo Van Hung ប្រធានគណៈកម្មាធិការប្រជាជនស្រុក Thang Binh នេះជាសកម្មភាពដ៏វិសេសវិសាលនិងថ្មីថ្មោង រួមចំណែកលើកកំពស់គុណភាពផលិតផលទេសចរណ៍ សំដៅលើកតម្កើងរូបភាព និងសក្ដានុពលទេសចរណ៍របស់តំបន់។

ក្នុងក្របខ័ណ្ឌ “មហោស្រពវប្បធម៌ និងកីឡាសមុទ្រស្រុក Thang Binh ឆ្នាំ ២០២៣” ក៏មានសកម្មភាពវប្បធម៌ និងសិល្បៈដ៏វិសេសវិសាលជាច្រើនដូចជា៖ ការដាក់តាំងបង្ហាញ និងណែនាំផលិតផលវប្បធម៌តាមឆ្នេរសមុទ្រ  ផលិតផល OCOP ក្នុងស្រុក; ពិធីបុណ្យសិល្បៈដ៏ធំ និងល្បែងប្រជាប្រិយ… ។ សកម្មភាពទាំងនេះមានគោលបំណងលើកតម្កើង និងអភិរក្សប្រពៃណីវប្បធម៌ និងកីឡាក្នុងតំបន់; ជំរុញការណែនាំ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សមុទ្រនៃខេត្ត Quang Nam ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top