នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស (នៃទីក្រុងហាណូយ) ពិធីបង្ហូតទង់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានធ្វើឡើងយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបលើកទី ៥៩ នៃទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២៦) និងខួបលើកទី ៣១ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម (២៨ កក្កដា ១៩៩៥ - ២៨ កក្កដា ២០២៦) ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ជុង។ អញ្ជើញចូលរួមក្នុងពីធីមានវត្តមានឯកអគ្គរដ្ឋទូតនិងភារធារីប្រទេសជាសមាជិកអាស៊ាន ប្រទេសដៃគូ រួមជាមួយតំណាងមកពីរដ្ឋសភា ទីភ្នាក់ងាររដ្ឋាភិបាល និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីលោកឡេ ហ័យ ជុង បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ៥៩ ឆ្នាំមកនេះ អាស៊ានបានអភិវឌ្ឍន៍ទៅជាសហគមន៍សន្តិភាព វឌ្ឍនភាព និងវិបុលភាព ជាមួយនឹងទម្រង់សេដ្ឋកិច្ចចំនួន ៣,៩ ពាន់ពាន់លានដុល្លារអាមេរិក និងប្រជាជនជិត ៧០០ លាននាក់។
ដោយសម្លឹងមើលទៅមុខ រដ្ឋមន្ត្រី លោក ឡេ ហ័យ ជុង បានគូសបញ្ជាក់ពីតម្រូវការសំខាន់ៗចំនួនបីសម្រាប់អាស៊ាន៖ ការតាំងចិត្ត ភាពធន់ និងការកែលម្អជាបន្តបន្ទាប់។ ក្នុងចំណោមតម្រូវការទាំងនេះ ការតាំងចិត្តត្រូវវាស់វែងដោយលទ្ធផលជាក់ស្តែង ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនតាមរយៈការធ្វើពាណិជ្ជកម្មកាន់តែងាយស្រួល ការតភ្ជាប់កាន់តែជិតស្និទ្ធ ការងារដែលមានគុណភាពកាន់តែច្រើន និងសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។
“ដើម្បីសម្រេចបាននូវគោលដៅនោះ អាស៊ានត្រូវធានាការទទួលខុសត្រូវច្បាស់លាស់ មានការបែងចែកធនធានគ្រប់គ្រាន់ និងការសម្របសម្រួលកាន់តែប្រសើរឡើងរវាងការធ្វើសេចក្តីសម្រេចចិត្តក្នុងតំបន់ និងការអនុវត្តនៅថ្នាក់ជាតិ។ សមាគមក៏ត្រូវផ្លាស់ប្តូរពីវិធីសាស្រ្តដែលផ្តោតលើដំណើរការទៅជាវិធីសាស្រ្តដែលផ្តោតលើលទ្ធផល ពីការពិគ្រោះយោបល់ទៅជាសកម្មភាពសម្របសម្រួល និងពីការឯកភាពគ្នាជាគោលការណ៍ទៅជាការឯកភាពគ្នាក្នុងការអនុវត្ត។ លើសពីនេះ ភាពធន់នៅតែត្រូវបានគេមើលឃើញថាជាមូលដ្ឋានគ្រឹះនៃកម្លាំងរបស់អាស៊ាន ដោយជួយជំនះលើការប្រែប្រួលភូមិសាស្ត្រនយោបាយ ការពារផលប្រយោជន៍រួម និងរក្សាស្វ័យភាពជាយុទ្ធសាស្ត្រ”។





