• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូតទង់ជាតិដ៏ឧឡារិក "បង្រួបបង្រួមប្រទេសជាតិ" នៅខេត្តក្វាងទ្រី

ពិធីបង្ហូតទង់ជាតិ "បង្រួបបង្រួមប្រទេសជាតិ" គឺជាពិធីដ៏ពិសិដ្ឋមួយដើម្បីរំលឹកឡើងវិញនូវដំណើរប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ និងជាឱកាសលើកតម្កើងជ័យជម្នះដ៏អមតៈ និងបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលីកមុ្មដ៏ធំធេងរបស់បុព្វបុរស ដើម្បីឯករាជ្យ សេរីភាព និងបូរណភាពទឹកដីនៃមាតុភូមិ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមពិធីបង្ហូតទង់ជាតិ "បង្រួបបង្រួមប្រទេសជាតិ" នៅខេត្តក្វាងទ្រី។ រូបថត៖ VOV។

ក្នុង​ឱកាសរំលឹកខួប ៥១ឆ្នាំទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេស​ជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៦) នៅព្រឹកថ្ងៃទី ២៩ ខែមេសា នៅបង្គោល​ទង់ជាតិ ក្នុងតំបន់​កែរ៍ដំណែលជាតិពិសេស ហៀនលឿង - ប៊ែនហៃ (ខេត្តក្វាងទ្រី) បាន​ប្រព្រឹត្តិទៅ​ពិធី​បង្ហូតទង់ជាតិ "បង្រួបបង្រួមប្រទេស​ជាតិ" ឆ្នាំ ២០២៦។ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡាំ បានអញ្ជើញ​ចូលរួ​មក្នុងពិធីនេះ ធ្វើពិធីដោះលែងសត្វព្រាបនៅលើស្ពាន​ហៀនលឿងជាប្រវត្តិសាស្ត្រ និងជួប​សំណេះសំណាល​ជាមួយអតីតមន្ត្រី​នគរបាលប្រដាប់អាវុធនៅខ្សែបន្ទាត់ព្រំដែន និងសិស្សានុសិស្ស។

ពិធីបង្ហូតទង់ជាតិ "បង្រួបបង្រួមប្រទេស​ជាតិ" គឺជាពិធីដ៏ពិសិដ្ឋមួយដើម្បីរំលឹក​ឡើងវិញនូវដំណើរប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ និង​ជាឱកាសលើក​តម្កើងជ័យជម្នះ​ដ៏​អមតៈ និងបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលីកមុ្មដ៏ធំធេងរបស់បុព្វបុរស ដើម្បីឯករាជ្យ សេរីភាព និងបូរណភាពទឹកដីនៃមាតុភូមិ​។ ហៀនលឿង - បេនហៃ ជានិច្ចកាលជានិមិត្តរូបដ៏ពិសិដ្ឋនៃឆន្ទៈ​បង្រួបបង្រួម នៃសេចក្តីប្រាថ្នាសន្តិភាព និងជំនឿជាក់ដ៏​រឹងមាំលើថ្ងៃដែលប្រទេសជាតិបង្រួប​បង្រួម​ឡើងវិញ៕​

តាម​ vovworld.vn/km-KH

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួតអូឡាំព្យាដរូបវិទ្យាអាស៊ីលើកទី ២៦

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួតអូឡាំព្យាដរូបវិទ្យាអាស៊ីលើកទី ២៦

ជាមួយនឹងលទ្ធផលនេះ វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានពិន្ទុខ្ពស់បំផុត និងស្ថិតនៅក្នុងក្រុមចំនួន ៥ ដែលសិស្សដែលចូលរួមទាំងអស់បានឈ្នះមេដាយ។

Top